ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ទេវតា​ ​ប្រសិនបើ​អ្នក​គប្បី​ឋិតនៅ​ក្នុង​រុក្ខ​ធម៌​ហើយ​ ​ទើប​ពិភព​របស់​អ្នក​ ​នឹង​មាន​ដូច​កាលមុន​។​ ​ម្នាល​អ្នក​និទ៌ុក្ខ​ ​ខ្ញុំ​គប្បី​ឋិតនៅ​ក្នុង​រុក្ខ​ធម៌​ ​សូមឲ្យ​ពិភព​របស់ខ្ញុំ​កើតឡើង​ដូច​កាលមុន​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​វេលា​នោះ​ ​សក្ក​ទេ​វាន​មិន្ទ​ ​ក៏បាន​ចាត់ចែង​នូវ​ឥទ្ធា​ភិ​សង្ខារ​ ​មាន​សភាព​ដូច្នោះ​ ​ឲ្យ​ខ្យល់​ ​និង​ភ្លៀង​ដ៏​ខ្លាំង​បក់បោក​មក​ ​ធ្វើឲ្យ​សុ​ប្ប​តិ​ដ្ឋ​និគ្រោធ​រាជ​ ​ដុះឡើង​ ​មាន​ឫស​ពេញ​ដូចដែល​វិញ​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​អើ​ ​ពួក​ជាតិភូមិ​ក​ឧបាសក​ ​បាន​បណ្តេញ​អ្នកឯង​ ​ដែល​ឋិតនៅ​ក្នុង​សមណធម៌​ ​ឲ្យ​ចេញ​ចាក​អាវាស​គ្រប់​ទាំង​ ​៧​ ​ក្នុង​ជាតិភូមិ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​សមណៈ​ឋិតនៅ​ក្នុង​សមណធម៌​ ​តើ​ដូចម្តេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មិកៈ​ ​សមណៈ​ក្នុង​សាសនា​នេះ​ ​មិន​ជេរ​តប​បុគ្គល​ ​ដែល​ជេរ​ខ្លួន​ ​មិន​កោសរូស​តប​បុគ្គល​ ​ដែល​កោសរូស​ខ្លួន​ ​មិន​ឈ្លោះ​តប​បុគ្គល​ ​ដែល​ឈ្លោះ​នឹង​ខ្លួន​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មិកៈ​ ​យ៉ាងនេះ​ឈ្មោះថា​ ​សមណៈ​ឋិតនៅ​ក្នុង​សមណធម៌​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ជាតិភូមិ​ក​ឧបាសក​ ​បណ្តេញ​ខ្ញុំ​ព្រះអង្គ​ ​ដែល​មិនបាន​ឋិតនៅ​ក្នុង​សមណៈ​ធម៌​ ​អំពី​អាវាស​គ្រប់​ទាំង៧​ ​ក្នុង​ជាតិភូមិ​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636854384222219181
ទៅកាន់ទំព័រ៖