ព្រះត្រៃបិដក ភាគ ៤៦

 ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​ពីព្រេងនាយ​មក​ ​មាន​គ្រូ​ឈ្មោះ​ ​សុ​នេត្ត​ ​អ្នកធ្វើ​នូវ​កំពង់​ជាទី​ឆ្លង​ ​គឺ​លទ្ធិ​ ​ប្រាសចាក​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​កាម​ទាំងឡាយ​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​គ្រូ​សុ​នេត្ត​ ​មាន​សាវក​ច្រើន​រយ​។​ ​គ្រូ​សុ​នេត្ត​ ​បាន​សំដែងធម៌​ ​ដើម្បី​ប្រព្រឹត្តទៅ​កាន់​ព្រហ្មលោក​ ​ដល់​ពួក​សាវក​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​បើ​ពួក​ជន​ណា​ ​មិន​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ដល់​គ្រូ​សុ​នេត្ត​ ​កំពុង​សំដែងធម៌​ ​ដើម្បី​ប្រព្រឹត្តទៅ​កាន់​ព្រហ្មលោក​ទេ​ ​លុះ​ជន​ទាំងនោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​នឹង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មិកៈ​ ​ពួក​ជន​ណា​ ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ដល់​គ្រូ​សុ​នេត្ត​ ​ដែល​កំពុង​សំដែងធម៌​ ​ដើម្បី​ប្រព្រឹត្តទៅ​កាន់​ព្រហ្មលោក​។​ ​លុះ​ជន​ទាំងនោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​នឹង​បាន​ទៅ​កើត​ ​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​
 ម្នាល​ព្រាហ្មណ៍​ ​ធម្មិកៈ​ ​ពីព្រេងនាយ​មក​ ​មាន​គ្រូ​ឈ្មោះ​ ​មូគ​បក្ខ​។​បេ​។​ ​មាន​គ្រូ​ឈ្មោះ​ ​អរ​នេមិ​ ​មាន​គ្រូ​ឈ្មោះ​ ​កុទ្ទា​លកៈ​ ​មាន​គ្រូ​ឈ្មោះ​ ​ហត្ថិបាល​។​ល​។​ ​មាន​គ្រូ​ឈ្មោះ​ ​ជោតិ​បាល​ ​ជា​អ្នកធ្វើ​នូវ​កំពង់​ ​ជាទី​ឆ្លង​ ​គឺ​លទ្ធិ​ ​ប្រាសចាក​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​កាម​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636854384501835174
ទៅកាន់ទំព័រ៖