ព្រះត្រៃបិដក ភាគ ៤៦

មានចិត្ត​ប្រទូស្ត​ ​ជេរប្រទេច​គ្រូ​ទាំង​ ​៦​ ​នេះ​ ​ដែល​ជា​អ្នកធ្វើ​នូវ​កំពង់​ជាទី​ឆ្លង​ ​ប្រាសចាក​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​កាម​ទាំងឡាយ​ ​មាន​ពួក​សាវក​ច្រើន​រយ​ ​ជា​បរិវារ​ ​បុគ្គល​នោះ​ ​គប្បី​បាន​នូវ​បាប​ដ៏​ច្រើន​។​ ​បុគ្គល​ណា​ ​មានចិត្ត​ប្រទូស្ត​ ​ជេរប្រទេច​បុគ្គល​ម្នាក់​ ​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​បុគ្គល​នេះ​ ​រមែង​បាន​នូវ​បាប​ដ៏​ច្រើន​ ​ជាង​បុគ្គល​ទាំងនោះ​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ព្រា​ហ្ម​ណ៍​ធម្មិកៈ​ ​(​ព្រោះ​)​ ​តថាគត​ ​មិន​សំដែង​នូវ​ការ​ជីករំលើង​នូវ​គុណ​ ​មាន​សភាព​ដូច្នេះ​ ​ខាងក្រៅ​អំពី​សាសនា​នេះ​ ​ដូចជា​ការ​ជេរប្រទេច​នេះ​ ​ក្នុង​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មិកៈ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​ចិត្ត​ដែល​ប្រទូស្ត​ ​ក្នុង​ពួក​សព្រហ្មចារី​បុគ្គល​របស់​ខ្លួន​ ​នឹង​មិន​មានដល់​យើង​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មិកៈ​ ​អ្នក​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​
ក្នុង​កាល​កន្លងទៅ​ហើយ​ ​មាន​គ្រូ​ទាំង​ ​៦​ ​គឺ​ ​គ្រូ​ឈ្មោះ​ ​សុ​នេត្ត​ ​១​ ​ឈ្មោះ​មូគ​បក្ខៈ​ ​១​ ​ឈ្មោះ​ ​អរ​នេមិ​ ​១​ ​ព្រាហ្មណ៍​ឈ្មោះ​ ​កុទ្ទា​លកៈ​ ​១​ ​មាណព​ឈ្មោះ​ ​ហត្ថិបាល​ ​១​ ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636854385091738915
ទៅកាន់ទំព័រ៖