ព្រះត្រៃបិដក ភាគ ៤៦

​គោ​វិន្ទ​ព្រាហ្មណ៍​ ​ឈ្មោះ​ជោតិ​បាល​ ​ជា​បុរោហិត​ ​នៃ​ស្តេច​ទាំង​ប្រាំពីរ​ ​១​ ​ជា​អ្នក​មិន​បៀតបៀន​ ​(​អ្នកដទៃ​)​ ​ជា​អ្នកមាន​យស​ ​មិន​មាន​ក្លិនឆ្អេះ​ឆ្អាប​ ​គឺ​ក្រោធ​ ​មានចិត្ត​ចុះ​ក្នុង​សេចក្តី​ករុណា​ ​កន្លង​បង់​នូវ​កាម​សំយោជនៈ​ ​លះបង់​នូវ​កាមរាគ​ ​ជា​អ្នក​ចូល​ទៅកាន់​ព្រហ្មលោក​។​ ​ពួក​សាវក​ជាច្រើន​រយ​ ​របស់​គ្រូ​ទាំងនោះ​ ​ក៏​មិន​មាន​ក្លិនឆ្អេះ​ឆ្អាប​ ​មានចិត្ត​ឈម​ចុះ​ក្នុង​សេចក្តី​ករុណា​ ​កន្លង​បង់​នូវ​កាម​សញ្ញោជនៈ​ ​លះបង់​នូវ​កាមរាគ​ ​ចូល​ទៅកាន់​ព្រហ្មលោក​ដែរ​។​ ​ជន​ណា​ ​មានចិត្ត​ត្រិះរិះ​ ​ដើម្បី​ប្រទូស្ត​ ​ជេរប្រទេច​ពួក​ឥសី​ជា​ខាងក្រៅ​ទាំងនោះ​ ​ដែល​ប្រាសចាក​តម្រេក​ ​មានចិត្ត​តាំង​ខ្ជាប់​ ​ជន​បែប​នោះ​ ​រមែង​បាន​នូវ​បាប​ច្រើន​។​ ​មួយទៀត​ ​ជន​ណា​ ​មានចិត្ត​ត្រិះរិះ​ ​ដើម្បី​ប្រទូស្ត​ ​ជេរប្រទេច​ ​ភិក្ខុ​ ​១​ ​រូប​ ​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ជា​សាវក​របស់​ព្រះពុទ្ធ​ ​ជន​នេះ​ ​រមែង​បាន​នូវ​បាប​ច្រើនជាង​ជន​ដែល​ប្រទូស្ត​គ្រូ​ទាំង​ ​៦​ ​នោះ​។​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636854385305891163
ទៅកាន់ទំព័រ៖