ព្រះត្រៃបិដក ភាគ ៤៦

ទាំង​មិនបាន​ជួប​ ​នូវ​បុគ្គល​មានសភាពល្អ​ ​ជា​អ្នក​លះបង់​ ​នូវ​ហេតុ​ជាទី​តាំង​នៃ​ទិដ្ឋិ​។​ ​បុគ្គល​ណា​ ​មាន​ឥន្រ្ទិយ​ទាំង​ ​៥​ ​ដ៏​ទន់​ ​គឺ​សទ្ធា​ ​១​ ​សតិ​ ​១​ ​វីរិយៈ​ ​១​ ​សមថៈ​ ​១​ ​វិបស្សនា​ ​១​ ​បុគ្គល​នុ៎ះ​ជា​គំរប់​ ​៧​ ​របស់​អរិយសង្ឃ​ ​ហៅថា​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​ ​បុគ្គល​នោះ​ ​ប្រទូស្ត​ ​នូវ​ភិក្ខុ​បែប​នោះ​ ​ឈ្មោះថា​ ​បៀតបៀន​នូវ​ខ្លួន​មុន​ ​លុះ​បៀតបៀន​ខ្លួន​ហើយ​ ​ទើប​បៀតបៀន​បុគ្គល​ដទៃ​ជា​ខាងក្រោយ​។​ ​បុគ្គល​ណា​រក្សាខ្លួន​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​រក្សា​ហេតុ​ខាងក្រៅ​ ​ព្រោះហេតុនោះ​ ​បណ្ឌិត​ដែល​មិន​មាន​សេចក្តី​ក្រោធ​ ​គប្បី​រក្សាខ្លួន​ទុ​ក​សព្វ​ៗ​កាល​។​

ចប់​ ​ធម្មិក​វគ្គ​ ​ទី៥​។​
​ឧទ្ទាន​នៃ​ធម្មិក​វគ្គ​នោះ​ ​គឺ​


និយាយ​អំពី​នាគ​ ​១​ ​អំពី​ឧបាសិកា​ឈ្មោះ​ ​មិគ​សាលា​ ​១​ ​អំពី​បំណុល​ ​១​ ​អំពី​មហា​ចុន្ទ​ដ៏​មាន​អាយុ​ ​១​ ​អំពី​សន្ទិដ្ឋិក​ធម៌​ ​២​ ​លើក​ ​អំពី​ព្រះ​ខេ​មៈ​ ​១​ ​អំពី​ឥន្រ្ទិយ​ ​១​ ​អំពី​ព្រះ​អានន្ទ​ ​១​ ​អំពី​ពួក​ក្សត្រ​ ​១​ ​អំពី​អប្បមាទ​ធម៌​ ​១​ ​អំពី​ធម្មិក​ត្ថេ​រ​ ​១​។​

​ចប់​ ​បឋម​បណ្ណា​សក​។

ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636854385812810158
ទៅកាន់ទំព័រ៖