ព្រះត្រៃបិដក ភាគ ៤៦

​បពិត្រ​មហា​នាម​ ​លុះ​អរិយ​សាវក​មានចិត្ត​ត្រង់​ហើយ​ ​រមែង​បាន​នូវ​ការ​ដឹង​នូវ​អត្ថ​ ​បាន​នូវ​ការ​ដឹង​នូវ​ធម៌​ ​បាន​នូវ​សេចក្តី​រីករាយ​ ​ដែល​ប្រកបដោយ​ធម៌​ ​កាលបើ​មាន​សេចក្តី​រីករាយ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​ចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​នាមកាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​នាមកាយ​ស្ងប់​រម្ងាប់​ ​ក៏​រមែង​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​រមែង​ដម្កល់​មាំ​។​ ​បពិត្រ​មហា​នាម​ ​អរិយ​សាវក​នេះ​ ​ហៅថា​ ​ជា​អ្នក​ដល់​នូវ​ការ​ស្ងប់​រម្ងាប់​ ​ក្នុង​ពួក​សត្វ​ ​ដែល​ប្រាសចាក​ការ​ស្ងប់​រម្ងាប់​ ​ជា​អ្នក​មិន​ចង្អៀតចង្អល់​ ​ក្នុង​ពួក​សត្វ​ដែល​មាន​សេចក្តី​ចង្អៀតចង្អល់​ ​ជា​អ្នក​សម្រេច​នូវ​ធម្ម​ស្សោ​តៈ​ ​គឺ​ ​វិបស្សនា​ ​ចំរើន​នូវ​ទេ​វតានុស្ស​តិ​កម្មដ្ឋាន​។​ ​បពិត្រ​មហា​នាម​ ​អរិយ​សាវក​ណា​ ​បានសម្រេច​អរិយ​ផល​ ​ដឹង​ច្បាស់​នូវ​សាសនា​ហើយ​ ​អរិយ​សាវក​នោះ​ ​ច្រើនតែ​នៅ​ដោយ​វិហារធម៌​នេះ​។​

​ចប់​ ​អា​ហុនេ​យ្យ​វគ្គ​ ​ទី១​។​
​ឧទ្ទាន​នៃ​អា​ហុនេ​យ្យ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​អា​ហុនេ​យ្យ​បុគ្គល​ ​២លើក​ ​អំពី​ឥន្រ្ទិយ​ ​១​ ​ពលៈ​ ​១​ ​សេះ​អាជានេយ្យ​ ​៣លើក​ ​អនុ​ត្ត​រិយៈ​ ​១​ ​អនុស្សតិ​ ​១​ ​មហា​នាម​សក្កៈ​ ​១​ ​រួម​ជា​ ​១០​។​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636853991203369789
ទៅកាន់ទំព័រ៖