ព្រះត្រៃបិដក ភាគ ៤៦

ចូរ​តាំង​នូវ​ឥន្រ្ទិយ​ទាំងឡាយ​ ​(​មាន​សិទ្ធិ​ន្រ្ទិយ​ ​ជាដើម​)​ ​ឲ្យ​ស្មើគ្នា​ផង​ ​ចូរ​កាន់​យក​នូវ​និមិត្ត​ ​ក្នុង​សេចក្តី​ព្យាយាម​នឹង​ឥន្រ្ទិយ​ដែល​ស្មើ​ល្មម​នោះ​ផង​។​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទូន្មាន​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​ដោយ​ឱវាទ​នេះ​ហើយ​ ​ក៏​ស្រាប់តែ​បាត់​អំពី​ព្រៃ​សីត​វន​ ​ទៅ​ប្រាកដ​លើ​ភ្នំ​គិជ្ឈកូដ​ ​ដូចជា​បុរស​ដ៏​មាន​កំឡាំង​ ​លា​ចេញ​នូវ​ដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​លា​ចេញ​។​ ​គ្រាស​ម័យ​ជា​ខាងក្រោយ​មក​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​ក៏បាន​តាំង​នូវ​សេចក្តី​ព្យាយាម​ ​ឲ្យ​ស្មើ​ល្មម​ផង​ ​តាំង​នូវ​ឥន្រ្ទិយ​ទាំងឡាយ​ ​ឲ្យ​ស្មើគ្នា​ផង​ ​បាន​កាន់​យក​នូវ​និមិត្ត​(​១​)​ ​ក្នុង​សេចក្តី​ព្យាយាម​នឹង​ឥន្រ្ទិយ​ ​ដែល​ស្មើ​ល្មម​នោះ​ផង​។​ ​លំដាប់នោះ​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​គេច​ចេញ​ចាក​ពួក​ ​ទៅ​នៅតែ​ម្នាក់ឯង​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដុត​បំផ្លាញ​ ​(​នូវ​កិលេស​)​ ​មានចិត្ត​ស្លុង​ទៅ​ ​(​កាន់​ព្រះនិព្វាន​)​ ​ពួក​កុលបុត្ត​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​
​(​១​)​ ​សំដៅយក​សមថ​និមិត្ត​ ​និង​វិបស្សនា​និមិត្ត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636854387017089038
ទៅកាន់ទំព័រ៖