ព្រះត្រៃបិដក ភាគ ៤៦

មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​អនុត្តរធម៌​ ​ដែល​មាន​ព្រហ្មចរិយៈ​ ​ជាទីបំផុត​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​របស់​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ហើយ​បានដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អញ​)​ ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អញ​បាន​ប្រព្រឹត្ត​ចប់ហើយ​ ​សោឡស​កិច្ច​ ​អញ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​មាន​សេចក្តី​សរសើរ​ថា​ ​បណ្តា​ពួក​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​រាប់ថាជា​អរហន្ត​មួយ​ដែរ​។​ ​លំដាប់នោះ​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​កាល​បានសម្រេច​ព្រះ​អរហត្ត​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គួរ​ក្រាបទូល​នូវ​អរហត្ត​គុណ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ឯង​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ស៊ប់​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​ជា​អរហន្ត​ខីណាស្រព​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ចប់ហើយ​ ​បាន​ធ្វើ​សោឡស​កិច្ច​ស្រេចហើយ​ ​បាន​ដាក់​ភារៈ​ចុះ​ហើយ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636854387356168433
ទៅកាន់ទំព័រ៖