ព្រះត្រៃបិដក ភាគ ៤៦

​មានប្រយោជន៍​នៃ​ខ្លួន​ ​សម្រេច​ហើយ​ ​មាន​កិលេស​ ​ជា​គ្រឿង​ប្រកប​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​ចិត្ត​ចុះ​ស៊ប់​ ​កាន់​ឋានៈ​ ​៦​ ​យ៉ាង​ ​គឺ​មានចិត្ត​ចុះ​ស៊ប់​ ​ក្នុង​នេក្ខម្មៈ​ ​(​ការ​ចេញ​ចាក​កាម​)​ ​១​ ​ចុះ​ស៊ប់​ ​ក្នុង​ប​វិវេក​ ​(​ទី​ស្ងប់ស្ងាត់​ចាក​កិលេស​)​ ​១​ ​ចុះ​ស៊ប់​ ​ក្នុង​សេចក្តី​មិន​មាន​ព្យាបាទ​ ​១​ ​ចុះ​ស៊ប់​ ​ក្នុង​ធម៌​ជាទី​អស់​ទៅ​នៃ​តណ្ហា​ ​១​ ​ចុះ​ស៊ប់​ ​ក្នុង​ធម៌​ជាទី​អស់​ទៅ​នៃ​ឧបាទាន​ ​១​ ​ចុះ​ស៊ប់​ ​ក្នុង​ធម៌​មិន​មាន​សេចក្តី​វង្វេង​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លោក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​លោក​នេះ​ ​មានចិត្ត​ចុះ​ស៊ប់​ ​ក្នុង​នេក្ខម្មៈ​ ​ព្រោះ​អាស្រ័យ​នូវ​គុណធម៌​ ​ត្រឹមតែ​សទ្ធា​ម្យ៉ាង​ ​ដោយពិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​បុគ្គល​មិន​ត្រូវ​យល់ឃើញ​ ​យ៉ាងនេះ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​ខីណាស្រព​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ចប់ហើយ​ ​បាន​ធ្វើ​សោឡស​កិច្ច​ស្រេចហើយ​ ​បើទុកជា​មិនបាន​ពិចារណា​ ​នូវ​សោឡស​កិច្ច​របស់​ខ្លួន​ ​ឬ​ការ​សន្សំ​របស់​ខ្លួន​ ​ដែល​បាន​ធ្វើ​ហើយ​ទេ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​នេក្ខម្មៈ​ ​ព្រោះ​អស់​រាគៈ​ ​ព្រោះ​ប្រាសចាក​រាគៈ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​នេក្ខម្មៈ​ ​ព្រោះ​អស់​ទោសៈ​ ​ព្រោះ​ប្រាសចាក​ទោសៈ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​នេក្ខម្មៈ​ ​ព្រោះ​អស់​មោហៈ​ ​ព្រោះ​ប្រាសចាក​មោហៈ​។​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636854387568370570
ទៅកាន់ទំព័រ៖