ព្រះត្រៃបិដក ភាគ ៤៦

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​បុគ្គល​មិន​ត្រូវ​យល់ឃើញ​ ​យ៉ាងនេះ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​ខីណាស្រព​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ចប់ហើយ​ ​បាន​ធ្វើ​សោឡស​កិច្ច​ស្រេចហើយ​ ​បើទុកជា​មិនបាន​ពិចារណា​ ​នូវ​សោឡស​កិច្ច​របស់​ខ្លួន​ ​ឬ​នូវ​ការ​សន្សំ​របស់​ខ្លួន​ ​ដែល​បាន​ធ្វើ​ហើយ​ទេ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ការ​មិន​ព្យាបាទ​ ​ព្រោះ​អស់​រាគៈ​ ​ព្រោះ​ប្រាសចាក​រាគៈ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ការ​មិន​ព្យាបាទ​ ​ព្រោះ​អស់​ទោសៈ​ ​ព្រោះ​ប្រាសចាក​ទោសៈ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ការ​មិន​ព្យាបាទ​ ​ព្រោះ​អស់​មោហៈ​ ​ព្រោះ​ប្រាសចាក​មោហៈ​។​បេ​។​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ធម៌​ជាទី​អស់​ទៅ​នៃ​តណ្ហា​ ​ព្រោះ​អស់​រាគៈ​ ​ព្រោះ​ប្រាសចាក​រាគៈ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ធម៌​ជាទី​អស់​ទៅ​នៃ​តណ្ហា​ ​ព្រោះ​អស់​ទោសៈ​ ​ព្រោះ​ប្រាសចាក​ទោសៈ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ធម៌​ជាទី​អស់​ទៅ​នៃ​តណ្ហា​ ​ព្រោះ​អស់​មោហៈ​ ​ព្រោះ​ប្រាសចាក​មោហៈ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ធម៌​ជាទី​អស់​ទៅ​ ​នៃ​ឧបាទាន​ ​ព្រោះ​អស់​រាគៈ​ ​ព្រោះ​ប្រាសចាក​រាគៈ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ធម៌​ជាទី​អស់​ទៅ​ ​នៃ​ឧបាទាន​ ​ព្រោះ​អស់​ទោសៈ​ ​ព្រោះ​ប្រាសចាក​ទោសៈ
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636854387995525002
ទៅកាន់ទំព័រ៖