ព្រះត្រៃបិដក ភាគ ៤៦

​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ធម៌​ជាទី​អស់​ទៅ​ ​នៃ​ឧបាទាន​ ​ព្រោះ​អស់​មោហៈ​ ​ព្រោះ​ប្រាសចាក​មោហៈ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ការ​មិន​វង្វេង​ ​ព្រោះ​អស់​រាគៈ​ ​ព្រោះ​ប្រាសចាក​រាគៈ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ការ​មិន​វង្វេង​ ​ព្រោះ​អស់​ទោសៈ​ ​ព្រោះ​ប្រាសចាក​ទោសៈ​ ​ក៏​គង់មាន​ចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ការ​មិន​វង្វេង​ ​ព្រោះ​អស់​ ​ ​មោហៈ​ ​ព្រោះ​ប្រាសចាក​មោហៈ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ភិក្ខុ​មានចិត្ត​ផុត​ស្រឡះ​ ​ដោយ​ប្រពៃ​ ​យ៉ាងនេះ​ហើយ​ ​ទោះបី​រូបារម្មណ៍​ ​យ៉ាង​ពន្លឹក​ ​ដែល​គប្បី​ដឹង​ដោយ​ភ្នែក​ ​មកកាន់​រង្វង់​នៃ​ចក្ខុទ្វារ​ ​ក៏​គ្រប​សង្កត់ចិត្ត​ ​របស់​ភិក្ខុ​នោះ​មិនបាន​ ​ចិត្ត​របស់​លោក​ ​ក៏​មិនបាន​ច្រឡំ​ដោយ​អារម្មណ៍​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​ការ​មិន​រំភើប​ ​ទាំង​លោក​ ​ក៏​ពិចារណា​ឃើញ​ ​នូវ​ការ​កើតឡើង​ ​និង​រលត់​ទៅ​ ​នៃ​ចិត្ត​នោះ​។​ ​ទោះបី​សទ្ទារម្មណ៍​ ​យ៉ាង​ពន្លឹក​ ​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​។​បេ​។​ ​គន្ធារម្មណ៍​ ​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​ ​រសារម្មណ៍​ ​ដែល​គប្បី​ដឹង​ដោយ​អណ្តាត​ ​ផោដ្ឋព្វារម្មណ៍​ ​ដែល​គប្បី​ដឹង​ដោយ​កាយ​ ​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​ដោយចិត្ត​ ​មកកាន់​រង្វង់​នៃ​មនោទ្វារ​ ​ក៏​គ្រប​សង្កត់ចិត្ត​របស់​ភិក្ខុ​នោះ​មិនបាន​ ​ចិត្ត​របស់​លោក​ ​មិនបាន​ច្រឡំ​ដោយ​អារម្មណ៍​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​ការ​មិន​រំភើប​ ​ទាំង​លោក​ ​ក៏​ឃើញ​នូវ​ការ​កើតឡើង​ ​និង​ការ​លត់​ទៅ​ ​នៃ​ចិត្ត​នោះ​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636854388171605073
ទៅកាន់ទំព័រ៖