ព្រះត្រៃបិដក ភាគ ៤៦
            
        
        
            
            
                
                បពិត្រព្រះអង្គដ៏ចំរើន ភ្នំថ្មមិនមានចន្លោះ មិនមានប្រហោង ជាភ្នំតាន់សុទ្ធ ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកពីទិសខាងកើតក្តី ក៏ធ្វើភ្នំនោះឲ្យឃ្លាតមិនបាន ឲ្យកម្រើកមិនបាន ឲ្យញាប់ញ័រមិនបាន ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកអំពីទិសខាងលិចក្តី។បេ។ ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកអំពីទិសខាងជើងក្តី ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកអំពីទិសខាងត្យូងក្តី ក៏ធ្វើភ្នំនោះឲ្យឃ្លាតមិនបាន ឲ្យកម្រើកមិនបាន ឲ្យញាប់ញ័រមិនបាន មានឧបមា ដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន មានឧបមេយ្យ ដូចភិក្ខុមានចិត្តផុតស្រឡះ ដោយប្រពៃ យ៉ាងនេះហើយ ទោះបីរូបារម្មណ៍ដ៏ពន្លឹក ដែលគប្បីដឹងដោយភ្នែក មកកាន់រង្វង់នៃចក្ខុទ្វារ ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបាន ចិត្តរបស់លោក ក៏មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនរំភើប ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និងការរលត់ទៅ នៃចិត្តនោះ ទោះបីសទ្ទារម្មណ៍ដ៏ពន្លឹក ដែលគប្បីដឹងដោយត្រចៀក។បេ។ គន្ធារម្មណ៍ ដែលគប្បីដឹងដោយច្រមុះ រសារម្មណ៍ ដែលគប្បីដឹងដោយអណ្តាត ផោដ្ឋព្វារម្មណ៍ ដែលគប្បីដឹងដោយកាយ ធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត មកកាន់រង្វង់នៃមនោទ្វារ 
            
            
         
        
            
                ID: 636854388348135170 
                
            
            
                ទៅកាន់ទំព័រ៖