ព្រះត្រៃបិដក ភាគ ៤៦

​ក៏​គ្រប​សង្កត់ចិត្ត​ ​របស់​ភិក្ខុ​នោះ​មិនបាន​ ​ចិត្ត​របស់​លោក​ ​ក៏​មិនបាន​ច្រឡំ​ដោយ​អារម្មណ៍​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​ការ​មិន​ញាប់ញ័រ​ ​ទាំង​លោក​ ​ក៏​ពិចារណា​ឃើញ​ ​នូវ​ការ​កើតឡើង​ ​និង​ការ​រលត់​ទៅ​នៃ​ចិត្ត​នោះ​។​
​កាលបើ​ភិក្ខុ​មានចិត្ត​ចុះ​ស៊ប់​កាន់​នេក្ខម្មៈ​ ​កាន់​សេចក្តី​ស្ងប់ស្ងាត់​ ​មានចិត្ត​ចុះ​ស៊ប់​ ​កាន់​សេចក្តី​មិន​ព្យាបាទ​ ​កាន់​ធម៌​ជាទី​អស់​ទៅ​ ​នៃ​ឧបាទាន​ ​មានចិត្ត​ចុះ​ស៊ប់​ ​កាន់​ធម៌​ជាទី​អស់​ទៅ​ ​នៃ​តណ្ហា​ ​កាន់​សេចក្តី​មិន​វង្វេង​ ​ចិត្ត​ក៏​រមែង​ផុត​ស្រឡះ​ ​ដោយ​ប្រពៃ​ ​ព្រោះ​ឃើញ​នូវ​ការ​កើត​ ​និង​ការ​រលត់​ទៅ​ ​នៃ​អាយតនៈ​ ​កាលបើ​ភិក្ខុ​នោះ​ ​មានចិត្ត​ផុត​ស្រឡះ​ ​ដោយ​ប្រពៃ​ហើយ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ហើយ​ ​ការ​សន្សំ​នូវ​កិច្ច​ ​ដែល​លោក​ត្រូវ​ធ្វើ​ ​ក៏​មិន​មាន​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​ក៏​មិន​មាន​។​ ​ភ្នំ​ថ្មតាន់​សុទ្ធ​ ​រមែង​មិន​កម្រើក​ដោយ​ខ្យល់​ ​យ៉ាងណា​ ​អារម្មណ៍​ទាំងឡាយ​ ​គឺ​ ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផ្សព្វ​ទាំងអស់​ ​ជាទី​ប្រាថ្នា​ក្តី​ ​មិនជា​ទី​ប្រាថ្នា​ក្តី​ ​ក៏​ធ្វើ​ចិត្ត​របស់​អ្នក​ខ្ជាប់ខ្ជួន​ ​ជា​ចិត្តនឹង​ធឹង​ ​រួច​ស្រឡះ​ចាក​កិលេស​ ​ឲ្យ​ញាប់ញ័រ​មិនបាន​ ​ទាំង​លោក​ ​ក៏​ពិចារណា​ឃើញ​ ​នូវ​ការ​កើតឡើង​ ​និង​ការ​រលត់​ទៅ​នៃ​ចិត្ត​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636854388623330910
ទៅកាន់ទំព័រ៖