ព្រះត្រៃបិដក ភាគ ៤៦

​ប្រកបដោយ​ធម៌​ ​៦យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ភ្នែក​ ​ជា​អ្នក​មិន​ត្រេកអរ​ ​មិន​អាក់អន់​ ​ជា​អ្នក​ព្រងើយកន្តើយ​ ​ប្រកបដោយ​សតិសម្បជញ្ញៈ​ ​ឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ​.​.​.​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​ជា​អ្នក​មិន​ត្រេកអរ​ ​មិន​អាក់អន់​ ​ជា​អ្នក​ព្រងើយកន្តើយ​ ​ប្រកបដោយ​សតិសម្បជញ្ញៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦យ៉ាងនេះ​ឯង​ ​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​វត្ថុ​ ​ដែលគេ​រៀបចំ​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​សូត្រ​នេះ​ចប់ហើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ចំពោះ​ភាសិត​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​
 [​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦យ៉ាង​ ​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ប្រកបដោយ​ធម៌​ ​៦យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636853987652056665
ទៅកាន់ទំព័រ៖