ព្រះត្រៃបិដក ភាគ ៤៦

 [​៥៦​]​ ​សម័យ​នោះ​ ​ព្រះ​ផ​គ្គុ​ណៈ​ដ៏​មាន​អាយុ​ ​មាន​អាពាធ​ ​ដល់​នូវ​ទុក្ខ​ ​ឈឺធ្ងន់​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ផ​គ្គុ​ណៈ​ដ៏​មាន​អាយុ​ ​មាន​អាពាធ​ ​ដល់​នូវ​ទុក្ខ​ ​ឈឺធ្ងន់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​ចូល​ទៅ​ឯ​លំនៅ​ ​នៃ​ព្រះ​ផ​គ្គុ​ណៈ​ដ៏​មាន​អាយុ​ ​ដើម្បី​អនុគ្រោះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញ​ចាកទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​ឯ​លំនៅ​ ​ដែល​ព្រះ​ផ​គ្គុ​ណៈ​ដ៏​មាន​អាយុ​នៅ​។​ ​ព្រះ​ផ​គ្គុ​ណៈ​ដ៏​មាន​អាយុ​ ​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​មក​អំពី​ចម្ងាយ​លឹម​ៗ​ ​លុះ​ឃើញ​ហើយ​ ​ក៏​គ្រាន់តែ​សំដែង​អាការ​ជាទី​ក្រោក​ឡើងលើ​គ្រែ​តូច​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឃាត់​ព្រះ​ផ​គ្គុ​ណៈ​ដ៏​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​កុំ​ ​ផ​គ្គុ​ណៈ​ ​អ្នក​កុំ​ក្រោក​អំពី​គ្រែ​តូច​ឡើយ​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636854388849643855
ទៅកាន់ទំព័រ៖