ព្រះត្រៃបិដក ភាគ ៤៦

​ចេះតែ​ចំរើន​ឡើង​ ​មិន​ធូរ​ថយ​សោះ​ ​សេចក្តី​ចំរើន​ឡើង​ ​ចេះតែ​ប្រាកដ​ ​សេចក្តី​ធូរ​ថយ​មិន​ប្រាកដ​ទេ​។​ ​បុរស​មាន​កំឡាំង​ ​យក​ព្រ័ត្រ​ដ៏​មាំ​មួយ​ចង្វាយ​ ​មក​រុំ​ត្របែង​ក្បាល​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេទនា​ក្នុង​ក្បាល​ ​(​របស់ខ្ញុំ​ព្រះអង្គ​)​ ​ក៏​ខ្លាំង​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ល្មម​អត់ធន់​បានទេ​ ​មិន​ល្មម​ញ៉ាំង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បានទេ​ ​ទុក្ខវេទនា​របស់ខ្ញុំ​ព្រះអង្គ​ ​ធ្ងន់​ណាស់​ ​ចេះតែ​ចំរើន​ឡើង​ ​មិន​ធូរ​ថយ​សោះ​ ​សេចក្តី​ចំរើន​ឡើង​ ​ចេះតែ​ប្រាកដ​ ​សេចក្តី​ធូរ​ថយ​ ​មិន​ប្រាកដ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នាយ​គោឃាតក​ក្តី​ ​អ្នកជំនួយ​ការ​ ​នៃ​នាយ​គោឃាតក​ក្តី​ ​ដែល​ឆ្លាស​ ​យក​កាំបិត​សម្រាប់​វះ​គោ​ដ៏​មុត​ ​មក​វះ​ពោះ​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្យល់​យ៉ាង​ខ្លាំង​ ​តែង​កាត់​នូវ​ផ្ទៃ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ល្មម​អត់ធន់​បានទេ​ ​មិន​ល្មម​ញ៉ាំង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បានទេ​ ​ទុក្ខវេទនា​របស់ខ្ញុំ​ព្រះអង្គ​ ​ធ្ងន់​ណាស់​ ​ចេះតែ​ចំរើន​ឡើង​ ​មិន​ធូរ​ថយ​សោះ​ទេ​ ​សេចក្តី​ចំរើន​ឡើង​ ​ចេះតែ​ប្រាកដ​ ​សេចក្តី​ធូរ​ថយ​ ​មិន​ប្រាកដ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​មាន​កំឡាំង​ពីរ​នាក់​ ​នាំគ្នា​ចាប់​បុរស​ ​ដែល​មាន​កំឡាំង​ថយ​ជាង​ ​ត្រង់​ដើមដៃ​ផ្សេងគ្នា​ ​មក​ដុត​ ​រោលអាល​ ​លើ​រណ្តៅ​រងើកភ្លើង​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ក្តៅក្រហាយ​យ៉ាង​ខ្លាំង​ ​ក្នុង​កាយ​ ​(​របស់ខ្ញុំ​ព្រះអង្គ​)​ ​ក៏​យ៉ាងនោះ​ដែរ​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636854389211354543
ទៅកាន់ទំព័រ៖