ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​មានចិត្ត​មិនទាន់​ផុត​ស្រឡះ​ ​ចាក​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​យ៉ាង​ទេ​ ​តែ​ក្នុង​សម័យកាល​ជិត​មរណៈ​នោះ​ ​ភិក្ខុ​នោះ​ ​មិនបាន​ចួប​ប្រទះ​ព្រះ​តថាគត​ទេ​ ​ប៉ុន្តែ​បាប​ចួប​ប្រទះ​នឹង​សាវក​ ​របស់​ព្រះ​តថាគត​ ​សាវក​របស់​ព្រះ​តថាគត​ ​ក៏​សំដែងធម៌​ ​មាន​ពីរោះ​បទ​ដើម​ ​បទ​កណ្តាល​ ​បទ​ចុង​ ​ប្រកបដោយ​អត្ថ​ ​ដោយ​ព្យញ្ជនៈ​ ​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ដ៏​បរិសុទ្ធ​ពេញលេញ​ទាំងអស់​ ​ដល់​ភិក្ខុ​នោះ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ក៏​ផុត​ស្រឡះ​ចាក​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​យ៉ាង​បាន​ ​ព្រោះ​ស្តាប់​ធម្មទេសនា​នោះ​ ​នេះ​ជា​អានិសង្ស​ ​ទី២​ ​ក្នុង​ការ​ស្តាប់ធម៌​ ​តាមកាល​គួរ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ចិត្ត​របស់​ភិក្ខុ​មិនទាន់​ផុត​ស្រឡះ​ ​ចាក​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​យ៉ាង​ទេ​ ​តែ​ក្នុង​សម័យ​ជា​កាល​ជិត​មរណៈ​ ​ភិក្ខុ​នោះ​ ​មិនបាន​ចួប​ប្រទះ​ព្រះ​តថាគត​ ​មិនបាន​ចួប​នឹង​សាវក​ ​របស់​ព្រះ​តថាគត​ទេ​ ​ប៉ុន្តែ​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​ដោយចិត្ត​ ​ពិ​និ​ត្យ​រឿយ​ៗ​ ​ក្នុងចិត្ត​ ​ចំពោះ​ធម៌​ ​តាមដែល​ខ្លួន​បាន​ស្តាប់​ ​បាន​រៀន​មក​ ​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636854389837890379
ទៅកាន់ទំព័រ៖