ព្រះត្រៃបិដក ភាគ ៤៦
បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកភិក្ខុ ដែលមានអធ្យាស្រ័យខ្មៅ ឬក៏ពួកជនណាមួយ ក្រៅពីនេះ ដែលជាកម្មវាទ និងកិរិយវាទ ថាជាជាតិខៀវ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកនិគ្រន្ថ ដែលមានសាដកតែ ១ ថាជាជាតិក្រហម។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកគ្រហស្ថ អ្នកស្លៀកដណ្តប់សំពត់ស មានសាដកដូចជា សាដកអចេលកៈ ថាជាជាតិលឿង។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកអាជីវកៈ និងអាជីវិកា ថាជាជាតិ ស។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តជនឈ្មោះ នន្ទវច្ឆៈ ឈ្មោះកច្ចសង្កិច្ចៈ និងឈ្មោះមក្ខលិគោសាល ថាជាជាតិ សសុទ្ធ។ បពិត្រព្រះអង្គដ៏ចំរើន បូរណកស្សប បានបញ្ញត្តជាតិ ៦ យ៉ាងនេះឯង។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ ចុះសត្វលោកទាំងពួង យល់តាមពាក្យ របស់បូរណកស្សប ដែលបញ្ញត្តជាតិ ៦ យ៉ាងនេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនយល់តាមទេ។
ID: 636854390736171758
ទៅកាន់ទំព័រ៖