ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអានន្ទ បុគ្គលជាអ្នកមានជាតិខ្មៅ ប្រព្រឹត្តធម៌ខ្មៅ យ៉ាងនេះឯង។ ម្នាលអានន្ទ ចុះបុគ្គលមានជាតិខ្មៅ ប្រព្រឹត្តធម៌ស តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលទាប គឺ ត្រកូលចណ្ឌាល។បេ។ ជាអ្នកមិនសូវបាននូវទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិ សួគ៌ ទេវលោក។ ម្នាលអានន្ទ បុគ្គលជាអ្នកមានជាតិខ្មៅ ប្រព្រឹត្តធម៌ស យ៉ាងនេះឯង។ ម្នាលអានន្ទ ចុះបុគ្គលអ្នកមានជាតិខ្មៅ ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ មកកើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាល។ប។ បុគ្គលនោះឯង ជាអ្នកមានសម្បុរអាក្រក់ លំបាកមើល ជាមនុស្សទាបតឿ បុគ្គលនោះ កោរសក់ កោរពុកមាត់ពុកចង្កា ស្លៀកដណ្តប់នូវកាសាវពស្រ្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស លុះបុគ្គលនោះ បួសយ៉ាងនេះហើយ
ID: 636854391283423059
ទៅកាន់ទំព័រ៖