ព្រះត្រៃបិដក ភាគ ៤៦
ក៏បានលះ នូវនីវរណធម៌ ៥ ប្រការ ដែលជាឧបក្កិលេសនៃចិត្ត ជាគ្រឿងធ្វើប្រាជ្ញា ឲ្យថយកម្លាំង មានចិត្តខ្ជាប់ខ្ជួន ក្នុងសតិប្បដ្ឋាន ៤ ចំរើនពោជ្ឈង្គ ៧ តាមសមគួរ ហើយដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស។ ម្នាលអានន្ទ បុគ្គលអ្នកមានជាតិខ្មៅ ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស យ៉ាងនេះឯង។ ម្នាលអានន្ទ ចុះបុគ្គលអ្នកមានជាតិស ប្រព្រឹត្តធម៌ខ្មៅ តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលព្រាហ្មណមហាសាល ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធាន និងធញ្ញាហារច្រើន បុគ្គលនោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសប្បុរដ៏ល្អក្រៃលែង ជាអ្នកស្វាក់លាភ ចំពោះបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ
ID: 636854391472833892
ទៅកាន់ទំព័រ៖