ព្រះត្រៃបិដក ភាគ ៤៦

​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​លុះ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយចិត្ត​ហើយ​ ​គ្រា​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​មាន​ជា​តិស​ ​ដែល​ប្រព្រឹត្ត​ធម៌​ខ្មៅ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ចុះ​បុគ្គល​ជា​អ្នកមាន​ជា​តិស​ ​ប្រព្រឹត្ត​ធម៌​ស​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មក​កើត​ក្នុង​ត្រកូល​ខ្ពស់​ ​គឺ​ត្រកូល​ខត្តិយ​មហាសាល​។​បេ​។​ ​ជា​អ្នក​ស្វាក់​លាភ​ ​ចំពោះ​ទីដេក​ ​ទីនៅ​ ​និង​គ្រឿង​ប្រទីប​ ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​លុះ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ ​ដោយចិត្ត​ហើយ​ ​គ្រា​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ឯ​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​អ្នកមាន​ជា​តិស​ ​ប្រព្រឹត្ត​ធម៌​ស​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ចុះ​បុគ្គល​មាន​ជា​តិស​ ​ដល់​នូវ​ព្រះនិព្វាន​ ​ដែល​ជា​ធម៌​មិន​ខ្មៅ​ ​មិន​ស​ ​តើ​យ៉ាងណា​។​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636854391771941000
ទៅកាន់ទំព័រ៖