ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​អានន្ទ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មក​កើត​ក្នុង​ត្រកូល​ខ្ពស់​ ​គឺ​ត្រកូល​ខត្តិយ​មហាសាល​ ​ឬ​ត្រកូល​ព្រាហ្មណ​មហាសាល​ ​ត្រកូល​គហបតិ​មហាសាល​ ​ជា​ត្រកូល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាសប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ជាទី​គាប់ចិត្ត​ច្រើន​ ​មាន​ធនធាន​ ​និង​ធញ្ញា​ហារ​ច្រើន​ ​បុគ្គល​នោះ​ ​ជា​អ្នកមាន​រូបល្អ​ ​គួរ​រមិលមើល​ ​គួរ​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ដ៏​ល្អ​ក្រៃលែង​ ​ជា​អ្នក​ស្វាក់​លាភ​ ​ចំពោះ​បាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ទីនៅ​ ​និង​គ្រឿង​ប្រទីប​ ​បុគ្គល​នោះ​ ​បាន​កោរសក់​ ​កោរ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​នូវ​កាសាវពស្រ្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​លុះ​បុគ្គល​នោះ​បួស​ ​យ៉ាងនេះ​ហើយ​ ​ក៏​លះ​នូវ​នីវរណ​ ​៥ប្រការ​ ​ដែល​ជា​ឧបក្កិលេស​នៃ​ចិត្ត​ ​ជា​គ្រឿង​ធ្វើ​ប្រាជ្ញា​ ​ឲ្យ​ថយ​កំឡាំង​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ចំរើន​ពោជ្ឈង្គ​ ​៧​ ​តាម​សមគួរ​ ​ហើយ​ដល់​នូវ​ព្រះនិព្វាន​ ​ដែល​ជា​ធម៌​មិន​ខ្មៅ​មិន​ស​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ដែល​មាន​ជា​តិស​ ​ដល់​នូវ​ព្រះនិព្វាន​ ​ដែល​ជា​ធម៌​មិន​ខ្មៅ​ ​មិន​ស​ ​យ៉ាងនេះ​ឯង​។​ ​មា្នល​អានន្ទ​ ​ជាតិ​ ​៦​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636854391962421895
ទៅកាន់ទំព័រ៖