ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដោយ​ឧបាយ​ ​ហើយ​សង្រួម​នូវ​ចក្ខុន្រ្ទិយ​សំវរៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​មិន​សង្រួម​នូវ​ចក្ខុន្រ្ទិយ​សំវរៈ​ទេ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ ​គប្បី​កើតឡើង​បាន​ ​បើ​ភិក្ខុ​នោះ​ ​បាន​សង្រួម​នូវ​ចក្ខុន្រ្ទិយ​សំវរៈ​ ​អាសវៈ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ទាំងនោះ​ ​រមែង​មិន​មាន​ ​ដោយ​ឧបាយ​យ៉ាងនេះ​។​ ​ភិក្ខុ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​សង្រួម​នូវ​សោតិន្រ្ទិយ​.​.​.​ ​ឃានិន្រ្ទិយ​.​.​.​ ​ជីវ្ហិន្រ្ទិយ​.​.​.​ ​កាយិន្រ្ទិយ​.​.​.​ ​មនិន្រ្ទិ​យសំ​វរៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​មិន​សង្រួម​នូវ​មនិន្រ្ទិ​យសំ​វរៈ​ទេ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ ​គប្បី​កើតឡើង​បាន​ ​បើ​ភិក្ខុ​នោះ​ ​បាន​សង្រួម​នូវ​មនិន្រ្ទិ​យសំ​វរៈ​ ​អាសវៈ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ទាំងនោះ​ ​រមែង​មិន​មាន​ដោយ​ឧបាយ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​មិន​សង្រួម​នូវ​សំវរៈ​ទេ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ ​គប្បី​កើតឡើង​បាន​ ​បើ​ភិក្ខុ​នោះ​ ​បាន​សង្រួម​នូវ​សំវរៈ​ ​អាសវៈ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ទាំងនោះ​ ​រមែង​មិន​មាន​ ​ដោយ​ឧបាយ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636854392353404258
ទៅកាន់ទំព័រ៖