ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ត្រូវ​លះបង់​ ​ដោយ​ការ​សង្រួម​ ​ភិក្ខុ​ក៏បាន​លះបង់​ ​ដោយ​ការ​សង្រួម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អាសវៈ​ទាំងឡាយ​ដូចម្តេច​ ​ដែល​ត្រូវ​លះបង់​ ​ដោយ​ការ​សេព​ ​ភិក្ខុ​ក៏បាន​លះបង់​ ​ដោយ​ការ​សេព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​ប្រើប្រាស់​នូវ​ចីវរ​ ​ដើម្បី​ការពារ​ត្រជាក់​ ​ដើម្បី​ការពារ​កំ​ដៅ​ ​ដើម្បី​ការពារ​សម្ផស្ស​ ​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ ​ពស់​ធំ​ទាំងឡាយ​ ​ដើម្បី​បិទបាំង​អវយវៈ​ ​ដែល​ធ្វើ​នូវ​សេចក្តី​ខ្មាស​ ​ឲ្យ​កម្រើក​។​ ​ពិចារណា​ដោយ​ ​ឧបាយ​ហើយ​ ​បរិភោគ​នូវ​ចង្ហាន់​បិណ្ឌបាត​ ​ដើម្បី​លេង​ដូច​ក្មេង​អ្នកស្រុក​ ​ក៏ទេ​ ​ដើម្បីឲ្យ​កើត​បុរិស​មានះ​ ​ស្រវឹង​ដូច​អ្នកប្រដាល់​ ​ក៏ទេ​ ​ដើម្បី​ប្រដាប់​តាក់តែង​រាងកាយ​ ​ដូច​ស្រ្តី​ក្នុង​បូរី​ ​ក៏ទេ​ ​ដើម្បី​ធ្វើឲ្យ​ផូរផង់​ពណ៌​សម្បុរ​ ​ដូច​អ្នករបាំ​ ​ក៏ទេ​ ​បរិភោគ​គ្រាន់តែ​ដើម្បីឲ្យ​តាំងនៅ​ ​នៃ​រាងកាយ​នេះ​ ​ដើម្បី​ញ៉ាំង​ជីវិតិន្រ្ទិយ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​បំបាត់​នូវ​សេចក្តី​លំបាក​ ​ដើម្បី​អនុគ្រោះ​ ​ដល់​ព្រហ្មចរិយ​ធម៌​ ​អញ​នឹង​កំចាត់​បង់​ ​នូវ​វេទនា​ចាស់​ ​គឺ​សេចក្តី​ស្រេកឃ្លាន​ ​ដែល​មាន​ហើយ​ផង​ ​ញ៉ាំង​វេទនា​ថ្មី​ ​គឺ​ឆ្អែត​ហួសប្រមាណ​ ​មិន​ឲ្យ​កើតឡើង​បាន​ផង​ ​កិរិយា​ប្រព្រឹត្តទៅ​ ​នៃ​ឥរិយាបថ​ទាំង​ ​៤​ ​ក្តី​ ​សេចក្តី​មិន​មានទោស​ ​មាន​មិន​ច្រអូស​កាយ​ ​មិន​ច្រអូស​ចិត្តជា​ដើម​ក្តី​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636854392587657657
ទៅកាន់ទំព័រ៖