ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដំ​កល់​វចីកម្ម​ ​ប្រកបដោយ​មេត្តា​។​បេ​។​ ​ដំ​កល់​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​សព្រហ្មចារី​ទាំងឡាយ​ ​ទាំង​ទី​ចំពោះមុខ​ ​ទាំង​ទី​កំបាំងមុខ​ ​នេះ​ជា​សារាណីយ​ធម៌​ ​ជា​ធម៌​ធ្វើ​សេចក្តី​ ​ស្រឡាញ់​ ​ធ្វើ​សេចក្តី​គោរព​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​ ​ដើម្បី​មិន​ទាស់គ្នា​ ​ដើម្បី​ព្រមព្រៀង​គ្នា​ ​ដើម្បី​មូលមិត្រ​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​អ្នក​បរិភោគ​ ​មិន​ញែក​មុខ​ ​ដោយ​លាភ​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​ដោយហោចទៅ​ ​សូម្បី​លាភ​ត្រឹមតែ​របស់​ ​ដែល​មាន​ក្នុង​បាត្រ​ ​ជា​អ្នក​បរិភោគ​ជា​សាធារណៈ​ ​ដោយ​សព្រហ្មចារី​ទាំងឡាយ​ ​ដែល​មាន​សីល​ ​នេះ​ជា​សារាណីយ​ធម៌​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​ ​ធ្វើ​សេចក្តី​គោរព​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​ ​ដើម្បី​មិន​ទាស់គ្នា​ ​ដើម្បី​ព្រមព្រៀង​គ្នា​ ​ដើម្បី​មូលមិត្រ​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមានសីល​ស្នើ​គ្នា​នឹង​សព្រហ្មចារី​ទាំងឡាយ​ ​ក្នុង​សីល​ទាំងឡាយ​ ​ដែល​ជា​សីល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពពាល​ ​មិន​ពព្រុស​ ​ជា​សីល​រួចខ្លួន​ ​គឺ​មិនជា​ខ្ញុំ​តណ្ហា​ ​ដែល​វិញ្ញូ​ជន​សរសើរ​ហើយ​ ​មិន​មាន​តណ្ហា​ ​និង​ទិដ្ឋិ​ប៉ះពាល់​បាន​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​ ​ទាំង​ទី​ចំពោះមុខ​ ​ទាំង​ទី​កំបាំងមុខ​ ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636853991843956428
ទៅកាន់ទំព័រ៖