ព្រះត្រៃបិដក ភាគ ៤៦
អណ្តូង ជ្រោះ រណ្តៅទឹកសំអុយ និងប្រឡាយទឹកសំអុយ។ ពួកសព្រហ្មចារីទាំងឡាយ ជាអ្នកដឹង គប្បីកំណត់ទុក នូវបុគ្គលដែលអង្គុយលើអាសនៈមិនសមគួរ យ៉ាងណា ដែលត្រេចទៅក្នុងទីមិនសមគួរយ៉ាងណា ដែលសេពគប់ នូវពួកបាបមិត្រយ៉ាងណា ថាដូចជាទីអាក្រក់ ភិក្ខុនោះ ពិចារណាដោយឧបាយ ហើយចៀសវាង នូវអាសនៈមិនសមគួរនោះផង ទីគោចរមិនសមគួរនោះផង ពួកបាបមិត្តនោះផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនចៀសវាង (នូវហេតុណាមួយ) ទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានចៀសវាង (នូវហេតុណាមួយ) អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈ ដែលត្រូវលះបង់ ដោយការចៀសវាង ភិក្ខុក៏បានលះបង់ ដោយការចៀសវាង។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការបន្ទោបង់ ភិក្ខុក៏បានលះបង់ ដោយការបន្ទោបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយអត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន នូវកាមវិតក្កៈ ដែលកើតឡើង នូវព្យាបាទវិតក្កៈ ដែលកើតឡើង។បេ។ នូវវិហឹសាវិតក្កៈ ដែលកើតឡើង...
ID: 636854393165910731
ទៅកាន់ទំព័រ៖