ព្រះត្រៃបិដក ភាគ ៤៦

​អត់ធន់​ ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​បំផ្លាញ​នូវ​ពួក​អកុសលធម៌​ ​ដ៏​លាមក​ ​ដែល​កើត​ឡើង​ហើយ​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​មិន​បន្ទោបង់​ ​(​នូវ​វិតក្កៈ​ណាមួយ​)​ ​ទេ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ ​គប្បី​កើតឡើង​បាន​ ​បើ​ភិក្ខុ​នោះ​ ​បាន​បន្ទោបង់​ ​(​នូវ​វិតក្កៈ​ណាមួយ​)​ ​អាសវៈ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ទាំងនោះ​ ​រមែង​មិន​មាន​ ​ដោយ​ឧបាយ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ត្រូវ​លះ​ ​ដោយ​ការ​បន្ទោបង់​ ​ភិក្ខុ​ក៏បាន​លះ​ ​ដោយ​ការ​បន្ទោបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អាសវៈ​ទាំងឡាយ​ដូចម្តេច​ ​ដែល​ត្រូវ​លះ​ ​ដោយ​ការ​ចំរើន​ ​ភិក្ខុ​ក៏បាន​លះបង់​ដោយ​ការ​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដោយ​ឧបាយ​ ​ហើយ​ចំរើន​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​នូវ​ធម៌​ ​ជា​គ្រឿង​ប្រាសចាក​រាគៈ​ ​អាស្រ័យ​ធម៌​ ​ជាទី​រលត់ទុក្ខ​ ​ជា​ធម៌​បង្អោន​ទៅ​ ​ដើម្បី​លះកិលេស​ ​ពិចារណា​ដោយ​ឧបាយ​ ​ហើយ​ចំរើន​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំរើន​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ចំរើន​បី​តិ​សម្ពោ​ជ្ឈង្គ​ ​ចំ​រើ​នប​ស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​ចំរើន​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ធម៌​ជាទី​ប្រាសចាក​រាគៈ​ ​អាស្រ័យ​ធម៌​ជាទី​រលត់ទុក្ខ​ ​ជា​ធម៌​បង្អោន​ទៅ​ ​ដើម្បី​លះកិលេស​។​ ​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636854393366092181
ទៅកាន់ទំព័រ៖