ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​មិន​ចំរើន​ ​(​សម្ពោ​ជ្ឈង្គ​ណាមួយ​)​ ​ទេ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ ​គប្បី​កើតឡើង​បាន​ ​បើ​ភិក្ខុ​នោះ​ ​បាន​ចំរើន​ ​(​សម្ពោ​ជ្ឈង្គ​ណាមួយ​)​ ​អាសវៈ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ទាំងនោះ​ ​រមែង​មិន​មាន​ ​ដោយ​ឧបាយ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ត្រូវ​លះ​ដោយ​ការ​ចំរើន​ ​ភិក្ខុ​ក៏បាន​លះបង់​ដោយ​ការ​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​គួរ​ទទួល​វត្ថុ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​វត្ថុ​ដែលគេ​រៀប​ទទួលភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ធ្វើ​នូវ​អញ្ជលី​កម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​
 ​[​៥៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ប្រាសាទ​ ​ដែល​ធ្វើអំពី​ឥដ្ឋ​ ​ក្នុង​នា​ទិ​ក​គ្រាម​។​ ​គ្រានោះ​ឯង​ ​គហបតី​ឈ្មោះ​ ​ទា​រុ​កម្មិកៈ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ទារុ​កម្មិក​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​ចុះ​ទាន​ក្នុង​ត្រកូល​ ​អ្នកតែង​ឲ្យ​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636854393567973728
ទៅកាន់ទំព័រ៖