ព្រះត្រៃបិដក ភាគ ៤៦
ទារុកម្មិកគហបតី ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ទានក្នុងត្រកូល ខ្ញុំព្រះអង្គតែងឲ្យ បពិត្រព្រះអង្គដ៏ចំរើន តែថាទាននោះ ខ្ញុំព្រះអង្គ ឲ្យចំពោះតែពួកភិក្ខុ ដែលជាអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប្រព្រឹត្តបំសុកុលិកធុតង្គ ជាព្រះអរហន្ត ឬភិក្ខុដែលដល់នូវអរហត្តមគ្គប៉ុណ្ណោះ។ ម្នាលគហបតី ខ្លួនអ្នកជាគ្រហស្ថ ជាអ្នកបរិភោគកាម នៅគ្រប់គ្រងដំណេកដ៏ចង្អៀតដោយកូនប្រពន្ធ ប្រើប្រាស់នូវខ្លឹមចន្ទន៍ដ៏ល្អិត ទ្រទ្រង់នូវកម្រងផ្កា គ្រឿងក្រអូប និងគ្រឿងលាប ត្រេកអរនូវមាស និងប្រាក់ កម្រនឹងដឹងហេតុនេះថា ភិក្ខុទាំងនេះ ជាព្រះអរហន្ត ឬភិក្ខុទាំងនេះ បានដល់នូវអរហត្តមគ្គ ដូច្នេះបានឡើយ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ប៉ុន្តែមានចិត្តរាយមាយ ជាអ្នកលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ជាអ្នកភ្លេចស្មារតី មិនមានសម្បជញ្ញៈ មិនមានចិត្តតាំងមាំ មានចិត្តវិលខុស មានឥន្រ្ទិយជាប្រក្រតី កាលបើយ៉ាងនេះ ភិក្ខុនោះ គួរគេតិះដៀលដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តមិនរាយមាយ ជាអ្នកមិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានវាចាផ្តេសផ្តាស
ID: 636854393769795271
ទៅកាន់ទំព័រ៖