ព្រះត្រៃបិដក ភាគ ៤៦
មានស្មារតីខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានចិត្តដំកល់មាំ មានចិត្តមូលតែ ១ ជាអ្នកសង្រួមឥន្រ្ទិយ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកនៅក្នុងសេនាសនៈជិតស្រុក ប៉ុន្តែជាអ្នកមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកនៅក្នុងសេនាសនៈជិតស្រុក ប៉ុន្តែជាអ្នកមានចិត្តមិនរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀលដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តមិនរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរ ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទទួលនិមន្តគេ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទទួលនិមន្តគេ ប៉ុន្តែជាអ្នកមិនមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរ ដោយហេតុនោះបាន។
ID: 636854393975227021
ទៅកាន់ទំព័រ៖