ព្រះត្រៃបិដក ភាគ ៤៦
ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបំសុកុលិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបំសុកុលិកធុតង្គ ប៉ុន្តែជាអ្នកមិនមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរ ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទ្រទ្រង់ នូវគហបតីចីវរ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ ជាអ្នកលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ជាអ្នកភ្លេចភ្លាំងស្មារតី មិនមានសម្បជញ្ញៈ មានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តវិលខុស មានឥន្រ្ទិយជាប្រក្រតី កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទ្រទ្រង់ នូវគហបតិចីវរ ប៉ុន្តែជាអ្នកមិនមានចិត្តរាយមាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដីផ្តេសផ្តាស មានស្មារតីខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានចិត្តដំកល់មាំ មានចិត្តមូលតែមួយ ជាអ្នកសង្រួមឥន្រ្ទិយ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរដោយហេតុនោះបាន។ ម្នាលគហបតី អញ្ជើញអ្នកឲ្យទាន ចំពោះសង្ឃវិញ កាលបើអ្នកឲ្យទានចំពោះសង្ឃហើយ ចិត្តរមែងជ្រះថ្លា លុះអ្នកនោះមានចិត្តជ្រះថ្លាហើយ
ID: 636854394188909243
ទៅកាន់ទំព័រ៖