ព្រះត្រៃបិដក ភាគ ៤៦

​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ដ៏​មាន​អាយុ​ ​មិនសមបើ​ហាមឃាត់​ព្រះ​ចិត្ត​ហត្ថិ​សារីបុត្ត​ដ៏​មាន​អាយុ​សោះ​ ​(​ព្រោះ​)​ ​ព្រះ​ចិត្ត​ហត្ថិ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ជា​អ្នកប្រាជ្ញ​ ​ព្រះ​ចិត្ត​ហត្ថិ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អាច​សំដែង​អភិធម្ម​កថា​ ​ជាមួយនឹង​ពួក​ភិក្ខុ​ជា​ថេរៈ​បាន​។​ ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ដ៏​មាន​អាយុ​ ​បាន​និយាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​ជន​ដែល​មិនដឹង​ ​នូវ​វារៈ​នៃ​ចិត្ត​របស់​ជន​ដទៃ​ ​កម្រ​នឹង​ដឹង​ហេតុ​នុ៎ះ​បាន​។​ ​ម្នាល​អាវុសោ​ទាំង​ ​ឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កាល​នៅ​អាស្រ័យ​នឹង​គ្រូ​ ​ឬ​សព្រហ្មចារី​ ​គួរ​ជាទី​គោរព​ណាមួយ​នៅឡើយ​ ​រមែង​ជា​អ្នក​ស្លូតបូត​ណាស់​ ​ជា​អ្នក​សភាព​ ​រាបទាប​ណាស់​ ​ជា​អ្នក​ស្រគត់ស្រគំ​ណាស់​។​ ​លុះ​កាលណា​ភិក្ខុ​នោះ​ចេញ​អំពី​គ្រូ​ ​ចេញ​អំពី​ពួក​សព្រហ្មចារី​ ​គួរ​ជាទី​គោរព​ ​ភិក្ខុ​នោះ​ ​ក៏​ត្រឡប់ជា​នៅ​ច្របូកច្របល់​ ​ដោយ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ព្រះរាជា​ ​ពួក​អាមាត្យ​ធំ​ ​នៃ​ព្រះរាជា​ ​ពួក​តិរ្ថិយ​ ​និង​ពួក​សាវក​នៃ​តិរ្ថិយ​វិញ​ ​កាលដែល​ភិក្ខុ​នោះ​ ​នៅ​ច្របូកច្របល់​ ​លះបង់​ ​(​មារយាទ​ល្អ​)​ ​មាន​ឥន្រ្ទិយ​ជាប្រក្រតី​ ​គឺ​មិន​សង្រួម​ឥន្រ្ទិយ​ ​ខ្វល់ខ្វាយ​តែ​និយាយ​ពាក្យឆ្លើយ​ឆ្លង​ ​រាគៈ​ក៏​គ្រប​សង្កត់ចិត្ត​ ​លុះ​ភិក្ខុ​នោះ​ ​ត្រូវ​រាគៈ​គ្រប​សង្កត់ចិត្ត​ហើយ​ ​រមែង​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ដ៏​ថោកទាប​វិញ​។​ ​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636854394577901492
ទៅកាន់ទំព័រ៖