ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអាវុសោទាំងឡាយ ដូចជាគោ (ល្មោភ) ស៊ីសំណាប គេចងទុកដោយខ្សែ ឬគេក្រៀកទុកក្នុងក្រោល ម្នាលអាវុសោទាំងឡាយ បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា គោ (ល្មោភ) ស៊ីសំណាបនេះ មុខជាមិនហ៊ានចុះ (ស៊ី) សំណាប ក្នុងកាលឥឡូវនេះទៀតឡើយ អើអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថាហេតុនុ៎ះ រមែងមាន ត្រង់ដែលគោល្មោភស៊ីសំណាបនោះ មុខជាផ្តាច់ខ្សែ ឬទំលាយក្រោល ហើយចុះ (ស៊ី) សំណាប ក្នុងកាលជាខាងក្រោយវិញទៀត។ ព្រះមហាកោដិ្ឋកៈដ៏មានអាយុពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏យ៉ាងនោះដែរ កាលនៅអាស្រ័យនឹងគ្រូ ឬសព្រហ្មចារី គួរជាទីគោរពណាមួយនៅឡើយ រមែងជាអ្នកស្លូតបូតណាស់ ជាអ្នកសភាពរាបទាបណាស់ ជាអ្នកស្រគត់ស្រ គំណាស់។ លុះកាលណាភិក្ខុនោះ ចេញអំពីគ្រូ ចេញអំពីពួកសព្រហ្មចារី គួរជាទីគោរព ភិក្ខុនោះ ក៏ត្រឡប់ជានៅច្របូកច្របល់ ដោយពួកភិក្ខុ ភិក្ខុនី ពួកឧបាកស ឧបាសិកា
ID: 636854394799734180
ទៅកាន់ទំព័រ៖