ព្រះត្រៃបិដក ភាគ ៤៦
នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុមានសេចក្តីយល់ឃើញស្មើគ្នា នឹងសព្រហ្មចារីទាំងឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃកងទុក្ខ ដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ដែលធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ៦យ៉ាងនេះឯង ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។
[១៣] ម្នាលភិក្ខុទាំងឡាយ និស្សារណីយធាតុនេះ មាន៦យ៉ាង។ និស្សារណីយធាតុ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយមេត្តា ខ្ញុំបានអប់រំបន្ទុំច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ
ID: 636853992070349377
ទៅកាន់ទំព័រ៖