ព្រះត្រៃបិដក ភាគ ៤៦

​ព្រះរាជា​ ​អាមាត្យ​ធំ​របស់​ព្រះរាជា​ ​ពួក​តិរ្ថិយ​ ​និង​សាវក​នៃ​តិរ្ថិយ​វិញ​ ​កាលដែល​ភិក្ខុ​នោះ​ ​នៅ​ច្របូកច្របល់​ ​លះបង់​មារយាទ​ល្អ​ ​មាន​ឥន្រ្ទិយ​ជាប្រក្រតី​ ​ខ្វល់ខ្វាយ​តែ​និយាយ​ពាក្យឆ្លើយ​ឆ្លង​ ​រាគៈ​ក៏​គ្រប​សង្កត់ចិត្ត​ ​លុះ​ភិក្ខុ​នោះ​ ​ត្រូវ​រាគៈ​គ្រប​សង្កត់ចិត្ត​ហើយ​ ​រមែង​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​បាន​ចូលកាន់​បឋមជ្ឈាន​ ​បុគ្គល​នោះ​ ​គិតថា​ ​អញ​ជា​អ្នក​បាន​បឋមជ្ឈាន​ ​ដូច្នេះ​ ​ហើយ​នៅ​ច្របូកច្របល់​ ​ដោយ​ពួក​ភិក្ខុ​។​បេ​។​ ​រមែង​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូច​ភ្លៀង​មាន​ដំណក់​ទឹ​ក​ធំៗ​ ​បង្អុរ​ចុះ​មក​ក្នុង​ផ្លូវ​ធំ​ ​៤​ ​បំបាត់​បង់​នូវ​ធូលី​ ​ធ្វើ​ភក់​ឲ្យ​កើត​ប្រាកដ​ឡើង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​បុគ្គល​ណា​ ​គប្បី​និយាយ​យ៉ាងនេះ​ថា​ ​ធូលី​ ​នឹង​មិន​មាន​ប្រាកដ​ ​ក្នុង​ផ្លូវ​ធំ​ ​៤​ ​ឯណោះ​ ​ក្នុង​កាល​ឥឡូវនេះ​ទៀត​ឡើយ​ ​អើ​ ​អាវុសោ​ទាំងឡាយ​ ​តើ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​គប្បី​និយាយ​សម​តាម​ហេតុ​ឬទេ​។​ ​ពួក​ភិក្ខុ​តប​ថា​ ​ម្នាល​អាវុសោ​ ​មិន​សម​តាម​ហេតុ​ទេ​ ​ម្នាល​អាវុសោ​ ​ព្រោះថា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ ​គឺ​ពួក​មនុស្ស​ ​គង់​ដើរកាត់​ ​ឬ​ពួក​គោ​ ​និង​សត្វ​ចិញ្ចឹម​ដើរកាត់​ ​ខ្យល់​ ​ឬ​ដំ​ដៅ​ថ្ងៃ​ ​គង់​បក់​ផាត់​ ​ចែងចាំង​ឲ្យ​រីង​ខះ​បាន​ ​ក្នុង​ផ្លូវ​ធំ​ ​៤​ ​ឯណោះ​ ​កាលបើ​ដូច្នេះ​ ​ធូលី​ ​នឹង​កើតមាន​ប្រាកដ​វិញ​។​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636854394984424744
ទៅកាន់ទំព័រ៖