ព្រះត្រៃបិដក ភាគ ៤៦

ពួក​ភិក្ខុ​តប​ថា​ ​ម្នាល​អាវុសោ​ ​មិន​សម​តាម​ហេតុ​ទេ​ ​ម្នាល​អាវុសោ​ ​ព្រោះថា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ ​គឺ​ពួក​មនុស្ស​គង់​ផឹក​ ​ឬ​ពួក​គោ​ ​និង​ពពែ​ ​គង់​ផឹក​ ​ខ្យល់​ ​ឬ​កំ​ដៅ​ថ្ងៃ​ ​គង់​បក់​ផាត់​ ​ចែងចាំង​ឲ្យ​រីង​ខះ​ទៅ​បាន​ក្នុង​ស្រះ​នោះ​ ​កាលបើ​ដូច្នេះ​ ​ខ្យង​គ្រំ​ក្តី​ ​ក្រួស​ ​និង​អម្បែង​ក្តី​ ​នឹង​មាន​ប្រាកដ​ឡើងវិញ​។​ ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ដ៏​មាន​អាយុ​ ​ពោល​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​បាន​ចូលកាន់​ទុតិយជ្ឈាន​ ​បុគ្គល​នោះ​គិតថា​ ​អញ​ជា​អ្នក​បាន​នូវ​ទុតិយជ្ឈាន​ដូច្នេះ​ ​ហើយ​នៅ​ច្របូកច្របល់​ ​ដោយ​ពួក​ភិក្ខុ​។​បេ​។​ ​រមែង​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះ​ប្រាសចាក​បីតិ​ផង​។​បេ​។​ ​បាន​ចូលកាន់​តតិយជ្ឈាន​ ​បុគ្គល​នោះ​គិតថា​ ​អញ​ជា​អ្នក​បាន​នូវ​តតិយជ្ឈាន​ដូច្នេះ​ ​ហើយ​នៅ​ច្របូកច្របល់​ ​ដោយ​ពួក​ភិក្ខុ​។​បេ​។​ ​រមែង​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូច​បុរស​ដែល​ធ្លាប់​បរិភោគភោជន​ ​ដ៏​ថ្លៃថ្លា​ហើយ​ ​រមែង​មិន​គាប់ចិត្ត​ ​នឹង​ភោជន​ដែល​ផ្អូម​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​បុគ្គល​ណា​ ​គប្បី​និយាយ​យ៉ាងនេះ​ថា​ ​បុរស​ឯណោះ​ ​នឹង​មិន​គាប់ចិត្ត​ ​ចំពោះ​ភោជន​ថ្មីទៀត​ឡើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​តើ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​គប្បី​និយាយ​សម​តាម​ហេតុ​ឬទេ​។​ ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636854395752468674
ទៅកាន់ទំព័រ៖