ព្រះត្រៃបិដក ភាគ ៤៦
ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថា បុរសឯណោះ ដែលធ្លាប់បរិភោគភោជន ដ៏ថ្លៃថ្លាហើយ បើឱជារស របស់ភោជនដ៏ថ្លៃថ្លានោះ នឹងឋិតនៅក្នុងកាយត្រឹមណា ក៏នឹងមិនគាប់ចិត្ត ចំពោះភោជនដទៃ ត្រឹមណោះ លុះកាលណា ឱជារស នៃភោជនដ៏ថ្លៃថ្លានោះ សាបសូន្យទៅ ទើបនឹងគាប់ចិត្ត ចំពោះភោជនថ្មីទៀតមិនខាន។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏យ៉ាងនោះដែរ ព្រោះប្រាសចាកបីតិផង។បេ។ បានចូលកាន់តតិយជ្ឈាន បុគ្គលនោះ គិតថា អញជាអ្នកបាន នូវតតិយជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុកផង។បេ។ បានចូលកាន់ចតុត្ថជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបាននូវចតុត្ថជ្ឈាន ដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចជាអន្លង់ទឹក ក្នុងចន្លោះភ្នំ ជាអន្លង់ទឹកប្រាសចាកខ្យល់ ប្រាសចាករលក បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា
ID: 636854397854808921
ទៅកាន់ទំព័រ៖