ព្រះត្រៃបិដក ភាគ ៤៦

​ឥឡូវនេះ​ ​រលក​ ​នឹង​មិន​មាន​ប្រាកដ​ ​ក្នុង​អន្លង់​ទឹក​ឯណោះ​ទៀត​ទេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​តើ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​គប្បី​និយាយ​សម​តាម​ហេតុ​ឬទេ​។​ ​ពួក​ភិក្ខុ​តប​ថា​ ​ម្នាល​អាវុសោ​ ​មិន​សម​តាម​ហេតុ​ទេ​ ​ម្នាល​អាវុសោ​ ​ព្រោះថា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ ​គឺ​ខ្យល់ព្យុះ​ដ៏​ខ្លាំង​ណា​ ​បក់​ផាត់​មក​ ​អំពី​ទិសខាងកើត​ ​ខ្យល់ព្យុះ​ដ៏​ខ្លាំង​នោះ​ ​គង់​ធ្វើ​រលក​ឲ្យ​កើតមាន​ក្នុង​អន្លង់​ទឹក​នោះ​បាន​ ​ខ្យល់ព្យុះ​ដ៏​ខ្លាំង​ណា​ ​បក់​ផាត់​មក​អំពី​ទិសខាងលិច​។​បេ​។​ ​ខ្យល់ព្យុះ​ដ៏​ខ្លាំង​ណា​ ​បក់​ផាត់​មក​អំពី​ទិសខាងជើង​ ​ខ្យល់ព្យុះ​ដ៏​ខ្លាំង​ណា​ ​បក់​ផាត់​មក​អំពី​ទិសខាងត្បូង​ ​ខ្យល់ព្យុះ​ដ៏​ខ្លាំង​នោះ​ ​គង់​ធ្វើឲ្យ​រលក​កើតមាន​ ​ក្នុង​អន្លង់​ទឹក​នោះ​បាន​។​ ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ដ៏​មាន​អាយុ​ពោល​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​។​បេ​។​ ​បាន​ចូលកាន់​ចតុត្ថជ្ឈាន​ ​បុគ្គល​នោះ​គិតថា​ ​អញ​ជា​អ្នក​បាន​នូវ​ចតុត្ថជ្ឈាន​ ​ដូច្នេះ​ ​ហើយ​នៅ​ច្របូកច្របល់​ ​ដោយ​ពួក​ភិក្ខុ​។​បេ​។​ ​រមែង​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​និមិត្ត​ទាំងពួង​ ​បាន​ចូលកាន់​ចេ​តោស​មា​ធិ​ ​ដែល​មិន​មាន​និមិត្ត​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636854398026658750
ទៅកាន់ទំព័រ៖