ព្រះត្រៃបិដក ភាគ ៤៦

បុគ្គល​នោះ​គិតថា​ ​អញ​ជា​អ្នក​បាន​នូវ​ចេ​តោស​មា​ធិ​ ​ដែល​មិន​មាន​និមិត្ត​ ​ដូច្នេះ​ ​ហើយ​នៅ​ច្របូកច្របល់​ដោយ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ពួក​ឧបាសក​ ​ឧបាសិកា​ ​ព្រះរាជា​ ​អាមាត្យ​ធំ​ ​របស់​ព្រះរាជា​ ​ពួក​តិរិ្ថយ​ ​និង​សាវក​នៃ​តិរ្ថិយ​ ​កាលបើ​បុគ្គល​នោះ​ ​នៅ​ច្របូកច្របល់​ ​លះបង់​ ​(​មារយាទ​ល្អ​)​ ​មាន​ឥន្រ្ទិយ​ជាប្រក្រតី​ ​ខ្វល់ខ្វាយ​តែ​ខាង​និយាយ​ពាក្យឆ្លើយ​ឆ្លង​ ​រាគៈ​រមែង​គ្រប​សង្កត់ចិត្ត​ ​លុះ​បុគ្គល​នោះ​ ​ត្រូវ​រាគៈ​គ្រប​សង្កត់ចិត្ត​ហើយ​ ​រមែង​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូចជា​ព្រះរាជា​ក្តី​ ​អាមាត្យ​ធំ​ ​របស់​ព្រះរាជា​ក្តី​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ ​ដោយ​ចតុរង្គសេនា​ ​ហើយ​ចូល​ទៅ​ស្នាក់នៅ​ក្នុង​ដងព្រៃ​ណាមួយ​ ​អស់​រាត្រី​មួយ​ ​សំឡេង​គគ្រឹកគគ្រេង​ ​ដោយ​សូរ​ដំរី​ ​សូរ​សេះ​ ​សូរ​រថ​ ​សូរ​ពលថ្មើរជើង​ ​សូរកងរំពង​នៃ​ស្គរធំ​ ​ស្គរ​តូច​ ​ស័ង្ខ​ ​និង​ពិណ​ ​ក៏​បាត់​សូន្យ​ទៅ​ ​ក្នុង​ដងព្រៃ​នោះ​ ​បើ​បុគ្គល​ណា​ ​គប្បី​និយាយ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​សំឡេង​កងរំពង​ ​នឹង​មិន​មាន​ប្រាកដ​ ​ក្នុង​ដងព្រៃ​ឯណោះ​ទៀត​ឡើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​គប្បី​និយាយ​សម​តាម​ហេតុ​ឬទេ​។​ ​ពួក​ភិក្ខុ​តប​ថា​ ​ម្នាល​អាវុសោ​ ​មិន​សម​តាម​ ​ហេតុ​ទេ​ ​ម្នាល​អាវុសោ​ ​ព្រោះថា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ ​គឺ​ស្តេច​នោះ​ក្តី​ ​អាមាត្យ​ធំ​ ​របស់​ស្តេច​នោះ​ក្តី​ ​មុខ​ជា​ចេញ​ចាក​ដងព្រៃ​នោះ​ទៅ​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636854398216079584
ទៅកាន់ទំព័រ៖