ព្រះត្រៃបិដក ភាគ ៤៦

​វេលា​នោះ​ ​សំឡេង​គគ្រឹកគគ្រេង​ ​គង់មាន​ប្រាកដ​ឡើងវិញ​។​ ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ដ៏​មាន​អាយុ​ពោល​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ព្រោះ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​និមិត្ត​ទាំងពួង​ ​បាន​ចូលកាន់​ចេ​តោស​មា​ធិ​ ​ដែល​មិន​មាន​និមិត្ត​ ​បុគ្គល​នោះ​គិតថា​ ​អញ​ជា​អ្នក​បាន​នូវ​ចេ​តោស​មា​ធិ​ ​ដែល​មិន​មាន​និមិត្ត​ ​ដូច្នេះ​ ​ហើយ​នៅ​ច្របូកច្របល់​ដោយ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ពួក​ឧបាសក​ ​ឧបាសិកា​ ​ព្រះរាជា​ ​អាមាត្យ​ធំ​ ​របស់​ព្រះរាជា​ ​ពួក​តិរិ្ថយ​និង​សាវក​នៃ​តិរិ្ថយ​វិញ​ ​កាលដែល​បុគ្គល​នោះ​ ​នៅ​ច្របូកច្របល់​ ​លះបង់​ ​(​មារយាទ​ល្អ​)​ ​មាន​ឥន្រ្ទិយ​ជាប្រក្រតី​ ​ខ្វល់ខ្វាយ​តែ​ខាង​និយាយ​ពាក្យឆ្លើយ​ឆ្លង​ ​រាគៈ​រមែង​គ្រប​សង្កត់ចិត្ត​ ​លុះ​បុគ្គល​នោះ​ ​ត្រូវ​រាគៈ​គ្រប​សង្កត់ចិត្ត​ហើយ​ ​ក៏​រមែង​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​គ្រាស​ម័យ​ជា​ខាងក្រោយ​មក​ ​ចិត្ត​ហត្ថិ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ជា​សំឡាញ់​របស់​ចិត្ត​ហត្ថិ​សារីបុត្ត​ ​បាន​ចូល​ទៅ​រក​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សួរ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ដ៏​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636854398425971589
ទៅកាន់ទំព័រ៖