ព្រះត្រៃបិដក ភាគ ៤៦

​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ដ៏​មាន​អាយុ​ ​បាន​ស្ទង់​មើលចិត្ត​ ​របស់​ចិត្ត​ហត្ថិ​សារីបុត្ត​ ​ដោយចិត្ត​របស់​ខ្លួន​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ចិត្ត​ហត្ថិ​សារីបុត្ត​ ​ជា​អ្នក​បាន​នូវ​វិហារ​សមាបត្តិ​ទាំងឡាយ​នេះ​ផង​ ​នេះ​ផង​ ​តែបើ​ទុកជា​ដូច្នោះ​ ​ក៏​គង់​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​ ​ដូច្នេះ​ឬ​ ​ឬក៏​ពួក​ទេវ​តោ​ ​ប្រាប់​សេចក្តី​នុ៎ះ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ចិត្ត​ហត្ថិ​សារីបុត្ត​ ​ជា​អ្នក​បាន​នូវ​វិហារ​សមាបត្តិ​ទាំងឡាយ​ ​នេះ​ផង​ ​នេះ​ផង​ ​តែបើ​ទុកជា​ដូច្នោះ​ ​ក៏​គង់​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ដ៏​មាន​អាយុ​ ​តប​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បាន​ស្ទង់​មើលចិត្ត​ ​(​របស់​ចិត្ត​ហត្ថិ​សារីបុត្ត​)​ ​ដោយចិត្ត​របស់​ខ្លួន​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ចិត្ត​ហត្ថិ​សារីបុត្ត​ ​ជា​អ្នក​បាន​នូវ​វិហារ​សមាបត្តិ​ទាំងឡាយ​ ​នេះ​ផង​ ​នេះ​ផង​ ​តែបើ​ទុកជា​ដូច្នោះ​ ​ក៏​គង់​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​ ​ទាំងពួង​ទេវតា​ ​ក៏បាន​ប្រាប់​សេចក្តី​នេះ​ដល់​ខ្ញុំ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ចិត្ត​ហត្ថិ​សារីបុត្ត​ ​ជា​អ្នក​បាន​នូវ​វិហារ​សមាបត្តិ​ទាំងឡាយ​នេះ​ផង​ ​នេះ​ផង​ ​តែបើ​ទុកជា​ដូច្នោះ​ ​ក៏​គង់​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636854398592201097
ទៅកាន់ទំព័រ៖