ព្រះត្រៃបិដក ភាគ ៤៦
ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌ ដែលមានព្រហ្មចរិយធម៌ ជាទីបំផុតនោះ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏បានដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មរិយធម៌ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច ដែលត្រូវធ្វើ អាត្មាអញ បានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីសោឡសកិច្ចនេះ មិនមានឡើយ។ មានសេចក្តីសរសើរថា បណ្តាព្រះអរហន្តទាំងឡាយ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ រាប់ថាជាព្រះអរហន្តមួយអង្គដែរ។
[៦១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី សម័យនោះឯង ពួកភិក្ខុជាថេរៈច្រើនរូប ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ហើយអង្គុយប្រជុំគា្ន ក្នុងរោងសម្រាប់សម្រាកកាយ ក៏កើតសំដីជាចន្លោះនេះឡើងថា ម្នាលអាវុសោទាំងឡាយ ពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ក្នុងប្រស្នានៃមេត្តេយ្យមាណព ត្រង់បរាយនវគ្គថា
បុគ្គលណា ដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញា មិនជាប់ចំពាក់ក្នុងកណ្តាល តថាគត ហៅបុគ្គលនោះថា ជាមហាបុរស មហាបុរសនោះ បានកន្លងផុត ធម្មជាតិ ជាគ្រឿងចាក់ស្រែះ ក្នុងលោកនេះចេញបានហើយ។
ID: 636854399126781673
ទៅកាន់ទំព័រ៖