ព្រះត្រៃបិដក ភាគ ៤៦

​តែបើ​ទុកជា​ដូច្នោះ​ក៏ដោយ​ ​ព្យាបាទ​ ​ក៏​គង់តែ​គ្រប​សង្គ​ត់​ចិត្ត​របស់ខ្ញុំ​បាន​។​ ​អ្នកផង​គប្បី​និយាយ​ឃាត់​ភិក្ខុ​នោះ​ថា​ ​លោក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​លោក​ដ៏​មាន​អាយុ​ ​កុំ​និយាយ​យ៉ាងនេះ​ ​កុំ​និយាយ​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រោះ​ការ​និយាយ​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនល្អ​ទេ​ ​តាមដែល​ពិត​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនបាន​ត្រាស់​យ៉ាងនេះ​ទេ​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​ត្រង់​ពាក្យ​ដែល​ថា​ ​ចេ​តោ​វិមុត្តិ​ ​ប្រកបដោយ​មេត្តា​ ​ដែលគេ​បាន​អប់រំ​បន្ទុំ​ឲ្យ​ច្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​ដំ​កល់​ស៊ប់​ ​បាន​ប្រព្រឹត្ត​រឿយ​ៗ​ ​បាន​សន្សំ​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​តែបើ​ទុកជា​ធ្វើ​ដូច្នោះ​ក៏ដោយ​ ​ព្យាបាទ​ ​ក៏​គង់នៅ​គ្រប​សង្កត់ចិត្ត​របស់​គេ​បាន​ ​ដូច្នេះ​ ​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ឡើយ​ ​ម្នាល​អាវុសោ​ ​តាមដែល​ពិត​នុ៎ះ​ ​គឺ​ចេ​តោ​វិមុត្តិ​ ​ដែល​ប្រកបដោយ​មេត្តា​ហ្នឹងឯង​ ​ជា​ធម៌​សម្រាប់​រលាស់ចោល​ ​នូវ​ព្យាបាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពោល​យ៉ាងនេះ​ថា​ ​ចេ​តោ​វិមុត្តិ​ ​ប្រកបដោយ​ករុណា​ ​ខ្ញុំ​បាន​អប់រំ​បន្ទុំ​ឲ្យ​ច្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​ដំ​កល់​ស៊ប់​ ​បាន​ប្រព្រឹត្ត​រឿយ​ៗ​ ​បាន​សន្សំ​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​តែបើ​ទុកជា​ដូច្នោះ​ក៏ដោយ​ ​វិហេសា​ ​(​សេចក្តី​បៀតបៀន​)​ ​ក៏​គង់តែ​គ្រប​សង្កត់ចិត្ត​របស់ខ្ញុំ​បាន​។​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636853992257690092
ទៅកាន់ទំព័រ៖