ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអាវុសោទាំងឡាយ ចុះចំណែកទី១ តើដូចម្តេច ចំណែកទី២ តើដូចម្តេច អ្វីជាកណ្តាល ធម្មជាតិ ជាគ្រឿងចាក់ស្រែះ តើដូចម្តេច។ កាលបើភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ ផស្សៈ
(១) ឈ្មោះថា ចំណែកទី១ ផស្សសមុទយៈ
(២) ឈ្មោះថា ចំណែកទី២ ផស្សនិរោធ
(៣) ឈ្មោះថា កណ្តាល តណ្ហា ឈ្មោះថា ជាគ្រឿងចាកស្រែះ ព្រោះថា តណ្ហាតែងតែចាក់ស្រែះ នូវផស្សទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង។ ភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌
(៤) កំណត់ដឹងបរិញ្ញេយ្យធម៌
(៥) កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។
(១) សំដៅយកអត្តភាព ដែលកើតដោយអំណាចផស្សៈ (បានខាងអត្តភាពជាបច្ចុប្បន្ន)។ (២) [សំដៅយកអត្តភាពជាអនាគត ដែលកើតមកពីបច្ច័យ គឺកម្ម និងផស្សៈ ដែលបុគ្គលធ្វើហើយ ក្នុងអត្តភាពនេះ។ (៣) សំដៅយកព្រះនិព្វាន។ (៤) បានខាងចតុសច្ចធម៌ ដែលបុគ្គលគប្បីដឹងច្បាស់។ (៥) បានខាងលោកិយសច្ច ២ ប្រការ គឺទុក្ខសច្ច ១ សមុទយសច្ច ១ ដែលបុគ្គលគប្បីកំណត់ ដោយតិរណបរិញ្ញា និងបហានបរិញ្ញា។ អដ្ឋកថា។
ID: 636854399767968347
ទៅកាន់ទំព័រ៖