ព្រះត្រៃបិដក ភាគ ៤៦

 កាលបើ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​មួយ​រូប​ទៀត​ ​បាន​និយាយ​នឹង​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អ​តី​ត​ក្ខន្ធ​(​១​)​ ​ឈ្មោះថា​ ​ចំណែក​ទី១​ ​អ​នាគ​ត​ក្ខន្ធ​(​២​)​ ​ឈ្មោះថា​ ​ចំណែក​ទី២​ ​បច្ចុប្បន្ន​ក្ខន្ធ​(​៣​)​ ​ជា​កណ្តាល​ ​តណ្ហា​ជា​គ្រឿង​ចាក់ស្រែះ​ ​ព្រោះថា​ ​តណ្ហា​ ​តែង​ចាក់ស្រែះ​ ​នូវ​ខន្ធ​ទាំងនោះ​ ​ដើម្បីឲ្យ​កើត​ភព​នោះ​ៗ​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ភិក្ខុ​ដឹង​ច្បាស់​អ​ភិ​ញ្ញេយ្យ​ធម៌​ ​កំណត់​ដឹង​បរិញ្ញេយ្យ​ធម៌​ ​កាលបើ​ដឹង​ច្បាស់​អ​ភិ​ញ្ញេយ្យ​ធម៌​ ​កំណត់​ដឹង​បរិញ្ញេយ្យ​ធម៌​ហើយ​ ​ជា​អ្នកធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​បាន​។​
 ​កាលបើ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​មួយ​រូប​ទៀត​ ​បាន​និយាយ​នឹង​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សុខវេទនា​ ​ឈ្មោះថា​ ​ចំណែក​ទី១​ ​ទុក្ខវេទនា​ ​ឈ្មោះថា​ ​ចំណែក​ទី២​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ជា​កណ្តាល​ ​តណ្ហា​ ​ជា​គ្រឿង​ចាក់ស្រែះ​ ​ព្រោះថា​ ​តណ្ហា​តែង​ចាក់ស្រែះ​ ​នូវ​វេទនា​ទាំងនោះ​ ​ដើម្បីឲ្យ​កើត​ភព​នោះ​ៗ​
​(​១​)​-​(​៣​)​ ​បណ្ឌិត​គប្បី​ដឹង​តាម​សេចក្តី​ប្រៀបធៀប​ ​ដោយ​ព្រួញ​ទាំង​ ​៣​ ​ចុះ​ ​កាលបើ​ព្រួញ​ទាំង​ ​៣​ ​គេ​ចងផ្អោប​គ្នា​នឹង​ខ្សែ​ ​លុះ​ខ្សែ​ដាច់​ហើយ​ ​ព្រួញ​ទាំង​ ​៣​ ​ក៏​ធ្លាក់​ត្រង់កន្លែង​ទាំង៣​ ​យ៉ាងណាមិញ​ ​អ​តី​ត​ក្ខន្ធ​ ​អ​នាគ​ត​ក្ខន្ធ​ ​បច្ចុប្បន្ន​ក្ខន្ធ​ ​ដូចគ្នានឹង​ព្រួញ​ទាំង​ ​៣​ ​យ៉ាងនោះ​ដែរ​ ​តណ្ហា​ ​ដូចគ្នានឹង​ខ្សែ​ ​ព្រោះ​តណ្ហា​ ​តែង​ចាក់ស្រែះ​អ​តី​ត​ក្ខន្ធ​ ​ភ្ជាប់នឹង​បច្ចុប្បន្ន​ក្ខន្ធ​ ​ចាក់ស្រែះ​បច្ចុប្បន្ន​ក្ខន្ធ​ ​ភ្ជាប់នឹង​អ​នាគ​ត​ក្ខន្ធ​ ​កាលបើ​តណ្ហា​រលត់​ហើយ​ ​ខន្ធ​ទាំង​ ​៣​ ​ក៏​ឈ្មោះថា​ ​រលត់​ដែរ​ ​ដូចជា​ព្រួញ​ទាំង៣​ ​កាលបើ​ខ្សែ​ដាច់​ហើយ​ ​ក៏​ធ្លាក់ចុះ​ក្នុង​កន្លែង​ទាំង៣​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636854400403414692
ទៅកាន់ទំព័រ៖