ព្រះត្រៃបិដក ភាគ ៤៦
បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។
កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ នាម ឈ្មោះថា ចំណែកទី១ រូប ឈ្មោះថា ចំណែកទី២ វិញ្ញាណ
(១) ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងចាក់ស្រែះ នូវធម៌ទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯងហើយ ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។
កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ អាយតនៈខាងក្នុង ៦ ឈ្មោះថា ចំណែកទី១
(១) បដិសន្ធិវិញ្ញាណក្តី វិញ្ញាណដ៏សេសក្តី ឈ្មោះថា ធម៌ជាចំណែកត្រង់កណ្តាល នៃនាម និងរូប ព្រោះវិញ្ញាណ កើតឡើងដោយសារបច្ច័យ គឺនាម និងរូប។
ID: 636854400799367340
ទៅកាន់ទំព័រ៖