ព្រះត្រៃបិដក ភាគ ៤៦
អាយតនៈខាងក្រៅ ៦ ឈ្មោះថា ចំណែកទី២ វិញ្ញាណ
(១) ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហាតែងចាក់ស្រែះនូវអាយតនៈទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯងហើយ ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញេ្ញយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។
កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ សក្កាយ
(២) ឈ្មោះថា ចំណែក ទី១ សក្កាយសមុទយៈ
(៣) ឈ្មោះថា ចំណែកទី២ សក្កាយនិរោធ
(៤) ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងចាក់ស្រែះ នូវសក្កាយទាំងនោះ ដើម្បីឲ្យកើតភពនោះៗ
(១) សំដៅយកកម្មវិញ្ញាណ។ ន័យមួយទៀតថា បណ្តាអាយតនៈខាងក្នុងទាំងឡាយ ត្រង់ទីនេះ តាមតែវិញ្ញាណណាចុះ ក៏ឈ្មោះថា ជាធម៌ចំណែកត្រង់កណ្តាលទាំងអស់ ព្រោះមនាយតនៈ ជាធម្មជាតទទួលយកកម្ម។ បើក្នុងមនោទ្វារ សំដៅយកជវនវិញ្ញាណ ក៏ឈ្មោះថា ធម៌កណ្តាលដែរ ព្រោះអាវជ្ជនៈអាស្រ័យនឹងអាយតនៈខាងក្នុង។ អដ្ឋកថា។ (២) វដ្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣។ (៣) សមុទយសច្ច។ (៤) និរោធសច្ចៈ។ អដ្ឋកថា។
ID: 636854401456554929
ទៅកាន់ទំព័រ៖