ព្រះត្រៃបិដក ភាគ ៤៦

​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ហើយ​ ​ទើប​ភិក្ខុ​ដឹង​ច្បាស់​អ​ភិ​ញ្ញេយ្យ​ធម៌​ ​កំណត់​ដឹង​បរិញ្ញេយ្យ​ធម៌​ ​កាលបើ​ដឹង​ច្បាស់​អ​ភិ​ញ្ញេយ្យ​ធម៌​ ​កំណត់​ដឹង​បរិញ្ញេយ្យ​ធម៌​ហើយ​ ​ជា​អ្នកធ្វើ​នូវ​ទីបំផុត​នៃ​ទុក​ ​ក្នុង​បច្ចុប្បន្ន​បាន​។​ ​
 កាលបើ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​មួយ​រូប​ទៀត​ ​បាន​និយាយ​នឹង​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ពួក​យើង​ទាំងអស់គ្នា​ ​ព្យាករ​តាម​សេចក្តី​យល់​តែ​រៀងខ្លួន​ទេ​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​មក​ ​ពួក​យើង​នឹង​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​នឹង​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នឹង​បាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្យាករ​ដល់​យើង​យ៉ាងណា​ ​យើង​នឹង​ចាំទុក​ ​នូវ​សេចក្តី​នុ៎ះ​យ៉ាងនោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ ​បាន​ទទួលពាក្យ​ភិក្ខុ​នោះ​ថា​ ​អើ​អាវុសោ​។​ ​គា្រ​នោះ​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបទូល​សេចក្តី​ទាំងប៉ុន្មាន​ ​ដែល​ខ្លួន​បាន​ចរចា​ ​ជាមួយនឹង​ភិក្ខុ​ទាំងអស់​នោះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​និយាយ​ត្រូវ​។​ ​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636854401692558427
ទៅកាន់ទំព័រ៖