ព្រះត្រៃបិដក ភាគ ៤៦

 [​៦២​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ដ៏​ច្រើន​ ​បាន​យាង​ទៅដល់​និគម​ឈ្មោះ​ ​ទណ្ឌ​កប្ប​កៈ​របស់​ពួក​អ្នក​ដែន​កោសល​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញពី​ផ្លូវ​ ​ហើយ​ទៅ​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​ ​ទៀប​គល់ឈើ​មួយ​ដើម​។​ ​ភិក្ខុ​ទាំងនោះ​ ​ចូល​ទៅ​រក​និគម​ឈ្មោះ​ ​ទណ្ឌ​កប្ប​កៈ​ ​ដើម្បី​ស្វែងរក​ទីសំណាក់​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​អាយុ​ ​ក៏​សំដៅ​ទៅ​ស្ទឹង​អចិរ​វតី​ ​ជាមួយនឹង​ពួក​ភិក្ខុ​ដ៏​ច្រើន​ ​ដើម្បី​ស្រឡាប​ខ្លួន​ ​ក្នុង​ស្ទឹង​អចិរ​វតី​ ​លុះ​ស្រឡាប​ខ្លួន​រួចហើយ​ ​ក៏​ឡើង​មក​ ​មានតែ​ចីវរ​មួយ​ ​ហើយ​ឈរ​ធ្វើខ្លួន​ឲ្យ​ប្រាកដ​ ​ដូចជា​កាលមុន​។​ ​ស្រាប់តែ​មាន​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​អានន្ទ​ដ៏​មាន​អាយុ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​រំពឹង​នូវ​ហេតុ​ទាំងអស់​ ​ដោយ​ព្រះ​ហ្ឫទ័យ​ ​ហើយ​ព្យាករ​ទេវទត្ត​ថា​ ​ទេវទត្ត​ជា​អ្នក​កើត​ក្នុង​អបាយ​ ​ទៅ​នរក​ ​តាំងនៅ​អស់​ ​១​ ​កប្ប​ ​រក​កែ​មិនកើត​ ​ឬ​ហ្ន៎​ ​ឬថា​ ​ដោយហេតុ​ណាមួយ​ទេ​។​ ​ម្នាល​អាវុសោ​ ​ដំណើរ​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្យាករ​ហើយ​យ៉ាង​នុ៎ះ​មែន​។​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636854402231969280
ទៅកាន់ទំព័រ៖