ព្រះត្រៃបិដក ភាគ ៤៦
ម្នាលអានន្ទ ភិក្ខុនោះ ជាភិក្ខុខ្ចី ទើបតែនឹងបួសក្តី ជាថេរៈល្ងង់ មិនឈ្លាសវៃក្តី ពាក្យណា ដែលតថាគត ព្យាករដោយចំណែកមួយ ភិក្ខុនោះ នឹងមិនដល់ នូវចំណែកពីរ ក្នុងពាក្យនោះឡើយ ម្នាលអានន្ទ តថាគត មិនដែលឃើញបុគ្គលដទៃ សូម្បីម្នាក់ ដែលតថាគតរំពឹងរក នូវហេតុទាំងអស់ដោយចិត្ត ហើយព្យាករ ដូចជាភិក្ខុ ទេវទត្តនេះទេ។ ម្នាលអានន្ទ តថាគតបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន ដរាបណា តថាគត ក៏មិនព្យាករភិក្ខុទេវទត្តថា ទេវទត្ត ជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប កែមិនកើត ដរាបនោះ ម្នាលអានន្ទ កាលណាបើតថាគត មិនបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន តថាគត ព្យាករទេវទត្តនោះថា ភិក្ខុទេវទត្ត ជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប កែមិនបាន ក្នុងកាលនោះ។ ម្នាលអានន្ទ រណ្តៅលាមក ដែលមានជំរៅជាង ១ ជំហរ ដ៏ពេញដោយលាមក ប្រៀបស្មើមាត់ មានបុរសលិចចុះទៅទាំងក្បាល ក្នុងរណ្តៅលាមកនោះ
ID: 636854402688465390
ទៅកាន់ទំព័រ៖